វៀតណាមបើកទូលាយប្រខ័ណ្ឌស្វែងរកយន្តហោះរបស់ម៉ាឡេស៊ី

វៀតណាមបើកទូលាយប្រខ័ណ្ឌស្វែងរកយន្តហោះរបស់ម៉ាឡេស៊ី - ảnh 1
គ្មានព័ត៌មានថ្មីអំពីការស្វែងរកយន្តហោះនៃ ក្រុមហ៊ុន Malaysia Airlines ដែលបានបាត់ខ្លួននៅឡើយ។ (Image: Vietnam+)

(VOVworld) – គិតមកដល់ពេលនេះ គ្មានព័ត៌មានថ្មីអំពីការស្វែងរកយន្តហោះនៃ
ក្រុមហ៊ុន Malaysia Airlines ដែលបានបាត់ខ្លួននៅឡើយ។ នាថ្ងៃទី ១១ មិនា មជ្ឈមណ្ឌលស្វែងរកនិងជួយសង្គ្រោះអាកាសចរណ៍វៀតណាមកំពុងសហការ
យ៉ាងសកម្មជាមួយកំលាំងក្នុង និងក្រៅប្រទេសដើម្បីបើកទូលាយការស្វែងរក។  កងទ័ពជើងអាកាសរបស់វៀតណាមបានដាក់ពង្រាយយន្តហោះត្រួតពិនិត្យ
ទំនើបបំផុត  Casa 21 ក្នុងការស្វែងរកយន្តហោះនេះ។ យន្តហោះចំនួន ២ គ្រឿង
របស់វៀតណាមបានហោះហើយតាមទិសទីក្រុង Rach Gia ខេត្ត Kien Giang (ភាគ
ខាងត្បូងវៀតណាម)។ នាបច្ចុប្បន្ន មានយន្តហោះចំនួន ៥ គ្រឿង របស់វៀតណាម
ម៉ាឡេស៊ី សឹង្ហបុរី កំពុងធ្វើសកម្មភាពនិងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តស្វែង
រកយន្តហោះបាត់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ