វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស

វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស - ảnh 1
វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស

          (VOV)_នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក 
Tran Dai Quang បានជួបសន្ទនាជាមួយលោក Yoji Sato នាយកសម្ព័ន្ធក្រុមហ៊ុន Sojitz
( ជប៉ុន) ដែលកំពុង​បំពេញទស្សនកិច្ច​នៅវៀតណាម។ នៅក្នុង​ជំនួប​ប្រធានរដ្ឋ លោក
 Tran Dai Quang មាន​គោលបំណង​ថា៖នាពេលខាងមុខនេះ​បណ្ដាអង្គភាពអាជីវកម្ម
ជប៉ុននឹងបង្កើន​វិនិយោគ​នៅវៀតណាម។ ប្រធានរដ្ឋក៏បានអះ​អាង​ថា៖​វៀតណាមនឹង
បន្តសុក្រិត​ក្របខ័ណ្ឌគតិយុត្តិ គោលនយោបាយ ដើម្បីបង្កើត​បរិយាកាសវិនិយោគ 
អាជីវកម្មស្ថិរភាព និងបើកទូលាយថែមទៀត សំរាប់វិនិយោគិន​បរទេស ដែលក្នុង
នោះមានបណ្ដាអង្គភាពអាជីវកម្មជប៉ុនផង។ រីឯ នាយកសម្ព័ន្ធក្រុមហ៊ុន Sojitz
លោក Yoji Sato ​បានសង្កត់ធ្ងន់ថា៖ គោលនយោបាយរបស់ក្រុមហ៊ុន ​Sojitz គឺ​យក
វៀតណាមជា​មជ្ឈមណ្ឌលរបស់សកម្មភាពទាំងឡាយក្នុងតំបន់ និងបង្ហាញនូវការ
​ប្តេជ្ញា​ចិត្ត​បើកទូលាយសកម្មភាពវិនិយោគនៅវៀតណាម។ លោក ​ Yoji Sato មាន​
គោល​បំណងថា៖​បន្តទទួលបានកិច្ចសហប្រតិបត្តិការការជួយឧបត្ថម្ភពីស្ថាប័នទាក់
ទិន​នានា របស់វៀតណាម ដើម្បីសម្ព័ន្ធក្រុមហ៊ុនវិនិយោគប្រកបដោយប្រសិទ្ធិភាព
នៅ​វៀតណាម តាមនោះជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ កាន់
តែ​អភិវឌ្ឍន៍និងស៊ីជំរៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ