វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិកនិងឥណ្ឌា

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិកនិងឥណ្ឌា - ảnh 1
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម (VOV)

        Vovworld-នារសៀលថ្ងៃទី២៩មេសានៅខាងក្រៅសន្និសីទបណ្ដាមន្ត្រី​ការពារ​ជាតិជាន់ខ្ពស់អាស៊ានបើកទូលាយនៅប្រទេសម៉ីយ៉ាន់ម៉ា (ADSOM+) ឧត្តមសេនីយ៍
ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម​បាន​ជួប​សន្ទនា​ទ្វេ
ភាគីជាមួយគណៈប្រតិភូការពារជាតិអាមេរិកនិងឥណ្ឌា។​ នៅ​ជំនួបសន្ទនាជាមួយ
គណៈប្រតិភូការពារជាតិឥណ្ឌា លោក Nguyen Chi Vinh បានអះអាងថា ​បក្សនិងរដ្ឋ
វៀតណាមយកចិត្តទុកដាក់ជាពិសេសនូវទំនាក់ទំនង​សហប្រតិបត្តិការយុទ្ធសាស្ត្រ
លើគ្រប់វិស័យជាមួយឥណ្ឌា។

        ថ្លែងមតិនៅជំនួបសន្ទនាជាមួយគណៈប្រតិភូវៀតណាម ឧបការីរងរដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិកលោក Robert Newberry បានវាយតំលៃខ្ពស់នូវតួនាទី​របស់វៀតណាមក្នុងក្របខ័ណ្ឌ ADMM+ និងចាត់ទុកថា ក្របខ័ណ្ឌសហប្រតិបត្តិ​ការ​
នេះ​គឺប្រសិទ្ធភាពនិងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ