វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអេហ្សីប

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអេហ្សីប - ảnh 1
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអេហ្សីប (ktdt.com.vn)


        VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅអេហ្សីប គណៈ​ប្រតិភូអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមដឹកនាំដោយប្រធានអគ្គនាយកដ្ឋាន
Nguyen Van Tuan នាថ្ងៃទី២៧ឧសភាបានជួបធ្វើការជាមួយប្រធានស្ថាប័ន
ទេសចរណ៍​អេហ្សីប Naser Hamdy នៅរដ្ឋធានីកែសំដៅជំរុញកិច្ចសហប្រតិបត្តិការ​
ទេសចរណ៍​រវាងប្រទេសទាំងពីរតាមស្មារតីឯកសារសហប្រតិបត្តិការទេសចរណ៍​ដែលត្រូវបានភាគីទាំងពីរចុះហត្ថលេខានាឆ្នាំ២០០៦ ទន្ទឹមនឹងនោះផ្លាស់ប្តូរ​វិធានការជាក់ស្ដែងសំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម​ទេសចរណ៍នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទេសចរណ៍​វៀតណាម​បានស្នើរផ្នែកទេសចរណ៍អេហ្សីបសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ​
អេហ្សីប (Egypt Air) អនុវត្តជើងហោះហើរត្រង់មកទីក្រុងហាណូយនិងទីក្រុង​ហូជីមិញយ៉ាងឆាប់រហ័សក្រោយពេលក្រុមហ៊ុននេះបើកការិយាល័យដំណាង
ប្រចាំនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ