វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីកិច្ចការពារសិទ្ធិមនុស្សក្នុងការប្រឆាំងភេរវកម្ម

(VOVworld) - ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី៣០ មិថុនា បានដំណើរការ សម័យពិភាគ្សាជំនាញអំពីការជះឥទ្ធិពលរបស់លទ្ធិភេរវកម្មទៅលើសិទ្ធិមនុស្ស។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមការងារវៀតណាម
ប្រចាំនៅទីក្រុងហ្សឺណែវ បានអះអាងនូវគោលជំហររបស់វៀតណាមដោយផ្ដោល
ទោសនូវគ្រប់សកម្មភាពភេរវកម្មនិងអំពើហឹង្សាទៅលើជនស្លូតត្រង់គ្រប់រូប។លោក
បានសង្កត់ធ្ងន់ថា សកម្មភាពភេរវកម្មទាំងឡាយត្រូវផ្តន្ទាទោស ដើម្បីធានាសន្តិសុខ
ជាតិ សណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាសុវត្ថិភាព មិនប៉ះពាល់ រូបរាងកាយនិង
គុណធម៌របស់មនុស្សគ្រប់រូប។
វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីកិច្ចការពារសិទ្ធិមនុស្សក្នុងការប្រឆាំងភេរវកម្ម - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមការងារវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ (រូបថត៖TTXVN)

ដើម្បីអនុវត្តកាតព្វកិច្ចសមាជិកនៃបណ្ដាអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សក៏ដូច
ជាអនុសញ្ញានិងពិធីសារអន្តជាតិចំនួន១៣ស្ដីពីការប្រឆាំងភេរវកម្ម វៀតណាម
បាននិងកំពុងអនុវត្តយ៉ាងសកម្មវិធានការនិតិបញ្ញាត្តិនិងនិតិប្រតិបតិ្តជាច្រើន។
ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានអះអាងថា វៀតណាមសន្យាបន្តសហ
ប្រតិបតិ្តការ យ៉ាងសកម្មជាមួយប្រទេសផ្សេងៗ អង្គការអន្តជាតិនានាក្នុងការ
អនុវត្តដោយព្រមៗគ្នាគោល ដៅទាំង២នោះគឺប្រឆាំងភេរវកម្មនិងធានាសិទ្ធិ
មនុស្សក្នុងដំណើរការប្រឆាំងភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ