វៀតណាមបង្កើនកិច្ចសហរប្រតិបត្តិការជាមួយប្រទេសនានានិង EU
(VOVWORLD) -នាថ្ងៃទី៧សីហា ក្នុងរយៈពេលស្នាក់នៅនិងចូលរួមសន្និសីទរដ្ឋមន្ត្រីការបរ ទេសអាស៊ានជាមួយដៃគូ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ឧបនាយកនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសមួយចំនួនដែលចូលរួមក្នុងសន្និសីទលើកនេះ។
នៅក្នុងបណ្តាជំនួប លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមបាន ឯកកភាពរួមជាមួយប្រទេសនានានិងសហភាពអឺរ៉ុប នាំកិច្ចសហប្រតិបត្តិការឲ្យកាន់ តែស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការ។ ស្តីពី បញ្ហាតំបន់និងអន្តរជាតិ វៀតណាមនិងភាគីនានាបានអះអាងនូវតួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ានក្នុងតំបន់ រួមសហការដោះស្រាយរាល់បញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ដូចជាប្រឆាំងភេរវកម្មន បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ បញ្ហា សមុទ្រខាងកើតដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS 1982 គាំទ្រអាស៊ាននិងចិនសម្រាប់ធ្វើឲ្យជាក់ស្តែង COC ផងដែរ៕