វៀតណាមបង្កើននិងផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះកិច្ចការចលនាប្រជាជន ក្នុងស្ថានភាពថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខេកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមបានរៀបចំសន្និសីទបូកសរុប៥ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ២៥ស្តីអំពីការបង្កើននិងផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះកិច្ចការចលនាប្រជាជនក្នុងស្ថានភាពថ្មី។
វៀតណាមបង្កើននិងផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះកិច្ចការចលនាប្រជាជន ក្នុងស្ថានភាពថ្មី - ảnh 1 ប្រធានគណៈកម្មាធិការចលនាប្រជាជនវៀតណាម លោកស្រី Truong Thi Mai 

ឆ្លងរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២៥បានបង្កើន និងផ្លាស់ ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះកិច្ចការចលនាប្រជាជនក្នុងស្ថានភាពថ្មី ព្រមទាំង ពង្រឹងទំនុកទុកចិត្តដ៏រឹងមាំរបស់ប្រជាជនចំពោះបក្ស។អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជន វៀតណាម លោកស្រី Truong Thi Mai ស្នើថានាពេលខាងមុខ រណសិរ្សមាតុភូមិ វៀតណាមផ្តោតទៅលើការ ក្តាប់ជាប់នូវភាពជាក់ស្តែងក្នុងជីវភាពរស់នៅ ទឹកចិត្ត និងបំណងប្រាថ្នារបស់ ប្រជាជនផងដែរ។

“ ប្រព័ន្ធនយោបាយមូលដ្ឋានដើរតួនាទីដ៏សំខាន់ណាស់ ខណៈពេលដែលមាន បញ្ហាក្តៅគគុកនៅមូលដ្ឋាន ប្រជាជននឹងបបួលគ្នារាប់ពាន់នាក់មក នោះយើងត្រូវ ដោះស្រាយយ៉ាងដូចម្តេច។ ហេតុដូច្នេះហើយ យើងត្រូវយកចិត្តទុកដាក់ក្នុងការ កសាងប្រព័ន្ធពីមូលដ្ឋាន រួមទាំងក្តាប់ជាប់ព័ត៌មាននៃការដោះស្រាយពីថ្នាក់ មូលដ្ឋាន ហើយយើងទើបសង្ឃឹមថារាល់បញ្ហានឹងត្រូវបានទប់ស្កាត់និងធ្វើឲ្យ ប្រជាជនបន្ធូរស្រាលអារម្មណ៍ដើម្បីស្តាប់ផ្ទៀងការពន្យល់បញ្ហានានាក្នុងការអនុវត្តគោលនយោបាយដែលមិនត្រឹមត្រូវសសំរាប់ប្រជាជន។ យើងគប្បីក្តាប់ជាប់ ស្ថានភាពប្រជាជនប្រកបដោយទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពម្ចាស់ការ បើធ្វើបានល្អដូច្នេះហើយ យើងនឹងរួមវិភាគទានយ៉ាងធំធេងឲ្យបក្សក្នុងការដោះ ស្រាយរាល់បញ្ហារបស់ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ