វៀតណាមបញ្ចូនពលករជាង១០៥ពាន់នាក់ទៅធ្វើការនៅឯបរទេស

វៀតណាមបញ្ចូនពលករជាង១០៥ពាន់នាក់ទៅធ្វើការនៅឯបរទេស - ảnh 1
វៀតណាមបញ្ចូនពលករជាង១០៥ពាន់នាក់ទៅធ្វើការនៅឯបរទេស

(VOVworld)-ឆ្នាំ២០១៧ វៀតណាមបានដាក់ចេញគោលដៅបញ្ចូនពលករចំនួន១០៥
 ពាន់នាក់ទៅធ្វើការនៅឯបរទេស។ ដើម្បីសម្រេចបានគោលដៅនេះ ក្រសួងការងារ
យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាមបានឲ្យដឹងថា នឹងបើកទូលាយទីផ្សារពលករ
មានគុណភាពខ្ពស់និង អនុវត្តរាល់ដំណោះស្រាយដើម្បីនាំពលករទៅធ្វើការនៅ
ទីផ្សារសំខាន់មួយចំនួនដូចជា តៃវ៉ាន់ (ចិន) ជប៉ុននិងកូរ៉េខាងត្បូង។ ទន្ទឹមជាមួយ
គ្នា នោះ នឹងអនុវត្តរាល់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពលករដែលបាន
ចុះ ហត្ថលេខាជាមួយប្រទេសមួយចំនួនដូចជា ថៃ ឡាវ អូស្ត្រាលី ម៉ាឡេស៊ីជាដើម
។ លោក Pham Viet Huong អនុប្រធាននាយដ្ឋានគ្រប់គ្រងពលករ ក្រៅប្រទេសបាន
ឲ្យដឹងថា៖

        “នាពេលកន្លងទៅ ចំនួនពលករវៀតណាមទៅធ្វើការនៅឯបរទេសភាគច្រើន
ជាពលករមិនសូវមានជំនាញ តាមនោះ វៀតណាមកំពុងលើកកំពស់អត្រាពលករ
មានសមត្ថភាព មានជំនាញ ជាពិសេសលើកកំពស់ការគុណភាពបណ្តុះបណ្តាល
 ពលករ។ ពោលគឺ ក្រៅពីកម្មវិធីសហប្រតិបត្តិការនាំគិលានុបដ្ឋាយិកាទៅធ្វើការនៅ
អាល្លឺម៉ង់ក៏ដូចជានៅជប៉ុននោះ គឺយើងខ្ញុំក៏ពិនិត្យការបញ្ចូនវីស្វករទៅធ្វើការនៅ
ជប៉ុន និងកូរ៉េខាងត្បូងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ