វៀតណាមបញ្ជាក់ករណីឆ្លង Covid-19 ថ្មីចំនួន៣ករណីបន្ថែមទៀត បង្កើនបរិមាណអ្នកឆ្លងជំងឺសរុបឡើងដល់៣៨នាក់

(VOVWORLD) - នាថ្ងៃទី១១ មីនា ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា វៀតណាមទើបនឹងបានបញ្ជាក់ករណីឆ្លង Covid-19 ថ្មីចំនួន៣ករណីបន្ថែមទៀត។ ករណីទាំងនោះសុទ្ធតែបានប៉ះពាល់ជាមួយអ្នកឆ្លងជំងឺ Covid-19 ទី៣៤។

មុននោះ នាថ្ងៃទី១១មីនា មន្ទីរសុខាភិបាលខេត្ត Binh Thuan បានយកសំណាកធ្វើតេស្តរបស់មនុស្សចំនួន១៥នាក់ដែលមានការប៉ះពាល់ជាមួយអ្នកជំងឺទី៣៤។ ក្នុងនោះ ស្ត្រី៣នាក់មានលទ្ធផលវិជ្ជមានចំពោះវិរុស SARS-CoV-2។ អ្នកឆ្លងវីរុសថ្មី៣នាក់នោះ ជាអ្នកជំនួយការ បុគ្គលិក និងកូនក្រមុំរបស់អ្នកជំងឺទី៣៤។ អ្នកជំងឺទាំងនេះកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុវិជ្ជាខេត្ត។

        ដូច្នេះហើយ គិតរហូតមកដល់ពេលនេះ វៀតណាមបានកត់សម្គាល់ករណីឆ្លងវីរុស SARS-CoV-2 ចំនួន៣៨ករណី។ ក្នុងនោះ មានករណីចំនួន១៦ត្រូវបានព្យាបាលឲ្យជាសះស្បើយហើយចាកចេញពីមន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ