វៀតណាមបញ្ជាក់ការប្តេជ្ញាចិត្តចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិភាក្សាជាមួយប្រធានបទ “បង្កើនសកម្មភាពរក្សាសន្តិភាព៖ សញ្ជឹងគិតសម្រាប់អនាគត" ក្រោមការដឹកនាំរបស់ស្លូវេនី ដែលជាប្រទេសប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកញ្ញា ឆ្នាំ ២០២៤។ 

ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាន់តែមានប្រសិទ្ធភាព និងសម្របខ្លួនបានល្អប្រសើរជាង ជាមួយនឹងភារកិច្ចច្បាស់លាស់និងធនធានគ្រប់គ្រាន់។ នៅក្នុងដំណើរការនោះ ចាំបាច់ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាសន្តិសុខ និងប្រទេសម្ចាស់ផ្ទះ និងប្រទេសបញ្ជូនកងកម្លាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ពាក់ព័ន្ធ។

វៀតណាមបញ្ជាក់ការប្តេជ្ញាចិត្តចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅព្រឹត្តិការណ៍នេះ។ រូបថត៖ VOV

ដោយសង្កត់ធ្ងន់លើការគាំទ្រ និងការយកចិត្តទុកដាក់របស់វៀតណាមចំពោះរបៀបវារៈអំពីស្ត្រី សន្តិភាព និងសន្តិសុខ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យមានការសម្របសម្រួលបន្ថែមទៀតសម្រាប់ការចូលរួម និងការរួមចំណែករបស់ស្ត្រីក្នុងសកម្មភាពការពារសន្តិភាព ក៏ដូចជាទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សា និងការគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពផ្តើមចេញពីការរើសអើងនិងអយុត្តិធម៌អំពីភេទ។  លោកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងជាថ្មីម្តងទៀតនូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងការត្រៀមខ្លួនជាស្រេច ដាក់ពង្រាយអង្គភាពនគរបាលដើមដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ