វៀតណាមបាញ់បង្ហោះផ្កាយរណប់ VNRED Sat-1 ប្រកបដោយជោគជ័យ

     (VOV)_នាម៉ោង៩ និង៦នាទី ព្រឹកថ្ងៃទី ៧ ឧសភា ផ្កាយរណប់VNRED Sat-1 របស់ វៀតណាម បានបាញ់បង្ហោះទៅលើអវកាស​ជាផ្លូវការ។ ​ព្រឹត្តិការណ៍នេះត្រូវបាន
ផ្សាយផ្ទាល់ លើទូរទស្សន៍ ពីព្រលានយានអវកាស Kouro ( បារាំង) ។ បណ្ឌិត Bui
Trong Tuyen អនុប្រធានវិទ្យា​ស្ថាន​បច្ចេកវិទ្យាអវកាស និងជាប្រធានគណះកម្មាធិការ គ្រប់គ្រងគំរោងការណ៍ផ្កាយរណប់តូច នៃបណ្ឌិតសភាវិទ្យាសាស្រ្ត បច្ចេកវិទ្យាវៀត
ណាមបានអោយដឹងថា÷

          “ បន្ទាប់ពីការជោគជ័យរបស់ការបាញ់បង្ហោះផ្កាយរណប់មុននេះ ការ​បាញ់
បង្ហោះ ផ្កាយរណប់ VNRED Sat-1 ជាព្រឹត្តិការណ៍មានអត្ថន័យ​ដ៏សែន​សំខាន់ ចំពោះ
វៀត ណាម រួមចំណែកអនុវត្តយុទ្ធសាស្ត្រស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យា  អវកាស ដល់ឆ្នាំ ២០២០ ដោយរដ្ឋាភិបាលវៀតណាមអនុម័ត។”

          បន្ទាប់ពីពេលបានបញ្ជូនចូលក្នុងតារាវិថី ផ្កាយរណប់ VNRED Sat-1 ​នឹង​ម្ចាស់ ការផ្គត់ផ្គង់រូបភាពគុណភាពខ្ពស់សំរាប់គ្រប់ក្រសួង ស្ថាប័ននិងតំបន់ ដើម្បីបំរើការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ពិសេស ផ្កាយរណប់នេះនឹងរួមចំណែកវាយ​តំលៃ និង ទប់ទល់នឹងការឆេះព្រៃ ទឹកជំនន់ ក៏ដូចជាគ្រោះធម្មជាតិផ្សេងៗទៀត។
តាមពត៏មានថ្មីបំផុតពីបណ្ឌិតសភាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមថា៖
ផ្កាយរណប់VNRED Sat-1បានទៅកាន់តារាវិថីដ៍ស្ថិរភាព។រូបថតស្តីពីដែនដី
វៀតណាមដែលផ្កាយរណប់VNRED Sat-1ថតយកអាចប្រកាសជាសាធារណះ
នាថ្ងៃទី១០ឧសភាខាងមុខនេះ៕


វៀតណាមបាញ់បង្ហោះផ្កាយរណប់ VNRED Sat-1 ប្រកបដោយជោគជ័យ - ảnh 1
ផ្កាយរណប់ VNRED Sat-1 ​(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ