វៀតណាមប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០

(VOVWORLD) - នៅក្នុងសន្និសីទកាសែតអន្តរជាតិដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ាន ២០២០ បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានអត្ថន័យសម្រាប់អាស៊ាន និយាយរួម និងសម្រាប់វៀតណាមនិយាយដោយឡែក។ 
វៀតណាមប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ vietnamplus.vn)

សម្រាប់អាស៊ានឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់មួយសម្រាប់ការត្រួតពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេស្តីពីការកសាងសហគមន៍អាស៊ាន ២០២៥។ សម្រាប់វៀតណាម នេះក៏ជាព្រឹត្តិការណ៍សំខាន់មួយដែលកត់សម្គាល់រយៈពេល ២៥ ឆ្នាំដែលវៀតណាមធ្វើជាសមាជិកនិងអមដំណើរជាមួយអាស៊ានផងដែរ។ ឆ្នាំ ២០២០ វៀតណាមក៏ចាប់ផ្តើមទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ។ ហេតុដូច្នេះ វៀតណាមកំណត់ថាការទទួលតំណែងជាប្រធានអាស៊ាន ២០២០ គឺជាការទទួលខុសត្រូវដ៏សំខាន់ ហើយនេះជាឱកាសផងនិងជាបញ្ហាប្រឈមផងដែរ។ លោក Nguyen Quoc Dung បានមានប្រសាសន៍ថា

«ប្រទេសវៀតណាមនឹងប្តេជ្ញាចិត្តនិងផ្តល់អាទិភាពយ៉ាងខ្ពស់បំផុត ចំពោះការអនុវត្តប្រកបដោយជោគជ័យនិងរួមចំណែកកសាងសហគមន៍អាស៊ានកាន់តែជិតស្និទ្ធនិងរឹងមាំដោយឈរលើមូលដ្ឋាននៃការបន្តទទួលបាននូវលទ្ធផលពីប្រធានអាស៊ាននៅបណ្តាឆ្នាំមុនៗ ព្រមទាំងពង្រីកបទពិសោធន៍ជាក់ស្តែងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំ សំខាន់ៗកាលពីមុននោះផងដែរ។ វៀតណាមបានជ្រើសរើសប្រធានបទសម្រាប់ប្រធានអាស៊ានឆ្នាំ ២០២០ គឺ «ការផ្សារភ្ជាប់និងបន្សាំដោយម្ចាស់ការ» ។ នេះរួមមានកាផ្សារភ្ជាប់ផ្នែកនយោបាយជាមួយនឹងសេដ្ឋកិច្ច រួមទាំងផ្សារភ្ជាប់រវាងបណ្តាសង្គមក្នុងបរិបទដែលអាស៊ានកំពុងរងផលប៉ះពាល់កាន់តែស្មុគស្មាញពហុទិសពីខាងក្រៅ ក៏ដូចជាចំពោះតម្រូវការនៃការអភិវឌ្ឍទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់អាស៊ានផ្ទាល់ខ្លួនតែម្តង។»

វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ។ នេះមិនត្រឹមតែធានានូវសុវត្ថិភាពល្អបំផុតផ្នែកសន្តិសុខ រៀបចំយ៉ាងដិតដល់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រូបភាពប្រទេសវៀតណាមមួយដ៏រស់រវើក ផ្លាស់ប្តូរថ្មី និងសន្តិភាពក៏ត្រូវបានឧទ្ទេសនាមជូនមិត្តភ័ក្តិមិត្តអន្តរជាតិក្នុងឱកាសនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ