វៀតណាមបានចូលរួមកិច្ចប្រជុំលើកទី ៧៥ នៃ ESCAP

(VOVWORLD) -  ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧស ភា ឆ្នាំ ២០១៩ នៅទីក្រុងបាងកកនៃប្រទេសថៃ សម័យប្រជុំលើកទី ៧៥ នៃគណៈកម្មការសេដ្ឋកិច្ច-សង្គមអាស៊ីប៉ាស៊ីហ្វិក (ESCAP) បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ “ការផ្តល់សិទ្ធដល់ប្រជាជន ធានាលក្ខណៈគ្រប់ ដណ្តបនិងសមភាព” ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រ សួងការបរទេសម៉ុងហ្គោលី ប្រធានសម័យប្រជុំ លើកទី ៧៥ នៃគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម អាស៊ីប៉ាស៊ីហ្វិកនៃអង្គ
វៀតណាមបានចូលរួមកិច្ចប្រជុំលើកទី ៧៥ នៃ ESCAP - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថ្លែងមតិក្នុងពិធី 

ការសហប្រជាជាតិ។ ចូលរួមក្នុងកិច្ចប្រជុណនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅថៃ  លោក Nguyen Hai Bang។

អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang មានប្រសាសន៍ថា ដើម្បីប្រគល់សិទ្ធិអំណាចនិងភាពស្មើគ្នា បណ្តាប្រទេសចាំបាច់ត្រូវធ្វើកំណែទម្រង់គោលនយោបាយនិងសេវាកម្មសាធារណៈ ដោយលើកទឹកចិត្តឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមក្នុងដំណើរការបង្កើតគោលនយោបាយ ដោយពិចារណាលើកត្តា យេនឌ័រ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់គុណភាពនិងពង្រីកប្រព័ន្ធអប់រំវគ្គ បណ្តុះបណ្តាលនិងឱកាសការងារ ដោយធានាថា ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានការសិក្សាអប់រំក្នុងតម្លៃសមរម្យ។ ម្យ៉ាងវិញទៀត លើកកំពស់សុខុមាលភាពសង្គមនិងការធានារ៉ាប់រងសង្គមក៏ដូចជាសេវាសុខាភិបាលជាដើម។

 ពីសំណាក់ភាគីវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានសង្កត់ធ្ងន់ថា: វៀតណាមតែងតែម្ចាស់ការ និងអនុវត្តយ៉ាងសកម្មនូវរបៀបវារៈឆ្នាំ ២០៣០ ជាពិសេស តាមរយៈការរួមបញ្ចូលរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ទៅក្នុងបណ្តាកម្មវិធីនិងផែនការសកម្មភាពជាតិ។ វៀតណាមប្តេជ្ញាបន្តជំរុញការអភិវឌ្ឍ ន៍ប្រកបដោយចីរភាពនៅលើពិភពលោកនិយាយរួមនិងជាពិសេសនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ