វៀតណាមបានចូលរួមចំណែកយ៉ាងសកម្មនៅសន្និសីទជាន់ខ្ពស់បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៧

(VOVWORLD) - ឆ្លើយសម្ភាសន៍ក្នុងឱកាសបញ្ចប់សន្និសីទជាន់ខ្ពស់បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៧ ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានី Yerevan ប្រទេសអាមេនីនោះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំទីក្រុងហ្សឺណែវ លោក Duong Chi Dung បានអះអាងថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀត ណាម បានចូលរួមនិងមានការរួមចំណែកយ៉ាងសកម្មជាច្រើនទៅក្នុងភាពជោគ ជ័យនៃសន្និសីទ។
វៀតណាមបានចូលរួមចំណែកយ៉ាងសកម្មនៅសន្និសីទជាន់ខ្ពស់បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៧ - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (នៅកណ្ដាល) ចូលរួមសន្និសីទ


វៀតណាមបានចូលរួមកសាងនិងជំរុញឲ្យសន្និសីទអនុម័តលើ ឯកសារជាច្រើនដែលមានខ្លឹមសារដ៏សមស្របជាមួយគោលមាគ៌ា គោល នយោបាយរបស់វៀតណាម ក៏ដូចជាការពារផលប្រយោជន៍របស់វៀត ណាមនៅ ក្នុងបញ្ហាពាក់ព័ន្ធនានាផងដែរ។ ជាពិសេស ឯកសារទាំងនេះបន្តលើកឡើងនូវ ការយកចិត្តទុកដាក់របស់សហគមន៍ប្រើប្រាស់ភាសាបារាំងចំពោះសភាពការណ៍នៅសមុទ្រខាងកើត។ វៀតណាមក៏ត្រូវបានប្រទេសដទៃជឿទុកចិត្តបោះឆ្នោត ជ្រើសតាំងជាអនុប្រធានសន្និសីទ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ