វៀតណាមបានចូលរួមផ្សារណាត់អន្តរជាតិ Bazaar ២០១២ នៅ Geneve។

វៀតណាមបានចូលរួមផ្សារណាត់អន្តរជាតិ Bazaar ២០១២ នៅ Geneve។ - ảnh 1
វៀតណាមបានចូលរួមផ្សារណាត់អន្តរជាតិ Bazaar ២០១២ នៅ Geneve។


      VOV-ភ្ញៀវរាប់ពាន់នាក់មកពីបណ្ដាប្រទេសលើសកលលោក បានមក​ទស្សនាទិញទំនិញនិងពិសារម្ហូបអាហារនៅផ្សារណាត់អន្តរជាតិ Bazaar
២០១២ ដោយសមាគមនារីអង្គការសហប្រជាជាតិ (UNWG) ទើបនឹងបាន
រៀបចំនៅ​ទីស្ដីការ​អង្គការសហប្រជាជាតិនៅក្រុង Geneve សំដៅបង្កើត
មូលនិធិជួយ​ឧបត្ថម្ភ​កុមារមានស្ថានភាពលំបាកលើពិភពលោក។ ផ្សារណាត់
អន្តរជាតិ Bazaar មាន​ការ​ចូលរួមរបស់អង្គទូតនៃប្រទេសចំនួន១៨០ប្រចាំនៅ
Geneve ពិសេសគឺបណ្ដា​ស្តង់ទំនិញរបស់នារីអង្គទូតនៃប្រទេសចំនួន៥៨ ក្នុង
នោះមានវៀតណាមផង។ បណ្ដាស្តង់ទំនិញរបស់នារីអង្គទូតវៀតណាមបាន
ទាក់ទាញភ្ញៀវជាច្រើននៅ​ផ្សារណាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ