វៀតណាមបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា អនុប្រធានរដ្ឋ លោក Vo Thi Anh Xuan បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុង Kampala ប្រទេស Uganda។ 
វៀតណាមបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុង Kampala (អ៊ូហ្គង់ដា) (រូបថត៖ TTXVN)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រមុខរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងរដ្ឋមន្ត្រីនៃប្រទេសជាសមាជិក ជាង១០០នាក់ រួមជាមួយនឹងថ្នាក់ដឹកនាំប្រទេសអ្នកសង្កេតការណ៍ និងអង្គការអន្តរជាតិ និងតំបន់។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមត្រូវបានជ្រើសរើសឱ្យធ្វើជាអនុប្រធានគណៈកម្មាធិ ការ ប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធបានធ្វើឡើងនៅថ្ងៃទី ១៩ និង ២០ខែមករា ឆ្នាំ ២០២៤ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់បានពិភាក្សាដើម្បីអនុម័តឯកសារសំខាន់ៗជាច្រើននៃកិច្ចប្រជុំ។

វៀតណាមបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan មានជំនួបសំខាន់ៗជាច្រើនជាមួយសមាជិកការិយាល័យនយោបាយ បក្សកុម្មុយនិស្តគុយបា អនុប្រធានសាធារណៈរដ្ឋគុយបា Salvador Valdés Mesa; អនុប្រធានាធិបតីនៃសាធារណរដ្ឋ Benanh លោកស្រី Mariam Chabi Talata និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis។

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានគោរពអញ្ជើញលោក Dennis Francis មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ