វៀតណាមបានឈានដល់គោលដៅដែលទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់នៅឆ្នាំនេះ

(VOVWORLD) - គិតត្រឹមពាក់កណ្តាលខែកញ្ញាឆ្នាំនេះ វៀតណាមបានសម្រេចផែនការរបស់ខ្លួនដោយទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់ពេញមួយឆ្នាំ។ ប្រទេសដែលមានអ្នកទេសចរមកវៀតណាមច្រើនគឺកូរ៉េខាងត្បូង ចិន...។ 

ប៉ុន្តែក្នុងរយៈពេល ២ខែកន្លងមកនេះ ភ្ញៀវអឺរ៉ុបបាននាំមុខអត្រាកំណើន។ ភ្ញៀវទេសចរបានឆ្លើយតបជាវិជ្ជមានចំពោះគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់ វៀតណាម។

ផ្អែកលើលទ្ធផលនេះ រដ្ឋាភិបាលបានចាត់ឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិនិត្យ ស្រាវជ្រាវនិងកែសម្រួលគោលដៅទទួលភ្ញៀវអន្តរជាតិឆ្នាំនេះ ឱ្យស្របតាមស្ថានភាពជាក់ស្តែង ដើម្បីបង្កើតឱ្យមានការទម្លុះទម្លាយបន្ថែមទៀត ពោលគឺក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ គឺពិតជារដូវកាលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។  រំពឹងថា ឆ្នាំនេះ វៀតណាមអាចទាក់ទាញភ្ញៀវអន្តរជាតិពី ១០ ទៅ ១២ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ