វៀតណាមបានឈ្នះយ៉ាងជ្រៅក្នុងការប្រកួតកីឡាបាល់ទាត់នៅ ASIAD 2018

(VOVWORLD) - នារសៀលថ្ងៃទី១៤ខែសីហាក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 វៀតណាម បានឈ្នះយ៉ាងងាយស្រួលទៅលើ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 ប៉ាគីស្ថានក្នុងការប្រកួតកីឡាបាល់ទាត់ដំបូងនៅ ASIAD 2018 ដោយមាន លទ្ធផល ៣-0។
 វៀតណាមបានឈ្នះយ៉ាងជ្រៅក្នុងការប្រកួតកីឡាបាល់ទាត់នៅ ASIAD 2018 - ảnh 1 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 វៀតណាម បានឈ្នះយ៉ាងងាយស្រួលទៅលើ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 ប៉ាគីស្ថានក្នុងការប្រកួតកីឡាបាល់ទាត់ដំបូងនៅ ASIAD 2018 ដោយមាន លទ្ធផល ៣-0

នៅក្នុងសន្និសីទកាសែតក្រោយពីការប្រកួតនេះ គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ ជម្រើសជាតិ U23 វៀតណាម លោក Park Hang Seo បានឲ្យដឹងថា ដោយសារ នេះគឺជាការប្រកួតដំបូងសំរាប់ក្រុម U23 វៀតណាម ហេតុដូច្នេះហើយប្រការទាំង អស់មិនងាយស្រួលទេ។ក៏ប៉ុត្តែ លោក Park Hang Seo បានសំដែងនូវការពេញ ចិត្តពីព្រោះកីឡាករទាំងអស់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីដណ្តើមជ័យជំនះនេះផងដែរ។ នារសៀលទី១៤ខែសីហា ក្រុមកីឡាវៀតណាមបាន ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Soekarno Hatta (ប្រទេសឥណ្ឌូនេស៊ី) ដើម្បីចូលរួម ASIAD 2018។ ក្រុមកីឡាវៀតណាមដែលចូលរួម ASIAD 2018 មានសមាជិកចំនួន៥២៣នាក់ ហើយកីឡាករវៀតណាមនឹងប្រកួតវិញ្ញាសារចំនួន ៣២ និងដាក់គោលដៅសម្រេចបានមេដាយមាសមួយគ្រឿងក្នុងវិញ្ញាសារ អូឡាំពិក និងគោលដៅរួមគឺសម្រេចឲ្យបានមេដាយមាសលើសពី៣គ្រឿង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ