វៀតណាមបានណែនាំផលិតផលនៅឯពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិនៅប្រទេសប៉ូឡូញជាលើកដំបូង

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធាវៀតណាម (Viettel) ចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិ (MSPO) ដែលប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែកញ្ញា  ដល់ថ្ងៃសុក្រទី ៨ ខែកញ្ញានៅទីក្រុង Kielce ប្រទេសប៉ូឡូញ។ នេះជាលើកដំបូងដែលមានសហគ្រាសវៀតណាមបានចូលរួម និងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍នេះ។
វៀតណាមបានណែនាំផលិតផលនៅឯពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិនៅប្រទេសប៉ូឡូញជាលើកដំបូង - ảnh 1ផលិតផលរបស់ Viettel ដែលចូលរួម MSPO ២០២៣ សុទ្ធតែមានគុណភាពស្រប់តាមស្តង់ដារអន្តរជាតិ។ រូបថត៖ tapchicongthuong.vn

MSPO លើកទី ៣១ គឺជាការតាំងពិពណ៌ការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយក្នុងចំណោមការតាំងពិពណ៌ការពារជាតិដ៏ធំបំផុតទាំងបីនៅអឺរ៉ុប ដែលជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមការតាំងពិពណ៌យោធាដ៏ធំបំផុតទាំង ១០០ នៅលើពិភពលោក។ ព្រឹត្តិការណ៍នេះមានការចូលរួមពីក្រុមហ៊ុនជាង ៧០០ និងគណៈប្រតិភូជាង ៦០ មកពីប្រទេសនិងតំបន់ដែនដី ចំនួន ៣៦ ជុំវិញពិភពលោក។

ចូលរួមព្រឹត្តិការណ៍នេះ Viettel បានឧទ្ទេសនាមផលិតផលយោធាចំនួន ៦០ ដែលមានលក្ខណៈពិសេសស្មើនឹងផលិតផលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ក្នុងពិភពលោក ឈានដល់កម្រិតផលិតកម្មស្របតាមស្តង់ដារអន្តរជាតិ។ Viettel ចូលរួមកម្មវិធី MSPO ២០២៣ ដើម្បីពង្រីកកាលានុវត្តភាពអាជីវកម្ម លើកកម្ពស់ភាពជាដៃគូពហុជាតិ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មការពារជាតិរបស់វៀតណាមទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ