វៀតណាមបន្តដាក់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច


វៀតណាមបន្តដាក់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច - ảnh 1
វៀតណាមបន្តដាក់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច


        Vovworld-ដោយប្រធានបទ លើកកំពស់សមត្ថភាពប្រកួតប្រជែងនៃ​អង្គភាព​អាជីវកម្មដើម្បីសមាហរណកម្មអន្តរជាតិ វេទិការអង្គភាពអាជីវកម្មវៀត​ណាម​ចុង​អាណត្តិ (VBF) ២០១៥បានបើកនាព្រឹកថ្ងៃទី១ធ្នូនៅក្រុងហាណូយ។​ថ្លែង​មតិនៅ​វេទិការ​នេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុកថា ក្នុងឆ្នាំ២០១៥ ទោះបី​មានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញលើពិភពលោក ប៉ុន្តែវៀតណាម​ទទួលបានគោលដៅ​សារវន្ត​ដែលដាក់ចេញម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណា​​បាន​រារាំងនៅកំរិតទាប ព្យាករណ៍កំណើនក្នុងឆ្នាំទទួលបានពី៦,២%ដល់៦,៥%។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលវៀតណាមមានបំណងបណ្ដាអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស​ម្ចាស់ការ​​រៀបចំឡើងវិញរចនាសម្ព័ន្ធខ្លួនឯង ផ្លាស់ប្តូររបៀបធុរកិច្ច លើកកំពស់​ប្រសិទ្ធិភាពសមត្ថិភាពប្រកួតប្រជែងរបស់ខ្លួនដើម្បីឈររឹងមាំក្នុងទីផ្សារវៀតណាមនិងឈានតីទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលវៀតណាមសន្យានឹងប្រកៀកស្មាជាមួយអង្គភាព​អាជីវកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ