វៀតណាមបន្តមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅក្នុងតំបន់

(VOVWORLD) - របាយការណ៍សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ (e-Conomy SEA report) ឆ្នាំ ២០២៣ ប្រកាសដោយ Google ក្រុមហ៊ុន Temasek ក្រុមហ៊ុន Bain & Company នៅថ្ងៃទី ៦ ខែវិច្ឆិកា បានធ្វើបច្ចុប្បន្នភាពនិន្នាការសេដ្ឋកិច្ចឌីជីថលនៃប្រទេសចំនួន ៦ រួមមាន៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

វៀតណាមបន្តមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅក្នុងតំបន់ - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍។ (រូបថត៖ qdnd.vn)
យោងតាមរបាយការណ៍នេះ វៀតណាមបន្តជាប្រទេសដែលមានកំណើន សេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅក្នុងតំបន់ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា (២០២២ និង ២០២៣) ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តរក្សាបាននូវចំណាត់ថ្នាក់នេះនៅឆ្នាំ ២០២៥។ ជាក់ស្ដែងគឺ វៀតណាមមានអត្រាកំណើនទ្វេ ១៩% ហើយត្រូវបានគេ ព្យាករណ៍ថានឹងបន្តរក្សាចំណាត់ថ្នាក់នេះនៅឆ្នាំ ២០២៥។ តម្លៃទំនិញសរុបរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបានអត្រាកំណើនទ្វេប្រចាំឆ្នាំ (CAGR) ពី ៣០ ពាន់លានដល់ជិត ៤៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ តាមការព្យាករណ៍ ថាកំណើននៃតម្លៃទំនិញសរុបក្នុងរយៈពេលពីរឆ្នាំខាងមុខនឹងត្រូវបានដឹកនាំដោយ ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍អនឡាញ។ ក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមកើនឡើង ១១% ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងកើនឡើង ២២% នៅឆ្នាំ ២០២៥ ឆ្ពោះទៅ រកគោលដៅតម្លៃទំនិញសរុបចំនួន ២៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥។
វិស័យទេសចរណ៍ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំនេះ ភាគ ច្រើនដោយសារការរីកចម្រើនខ្លាំងនៃវិស័យទេសចរណ៍ក្នុងស្រុក។ វិស័យសំខាន់ៗ ផ្សេងទៀតបន្តរីកចម្រើន និងរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម រួម មាន៖ ផ្នែកដឹកជញ្ជូន និងអាហារ (សេវាកម្មដឹកជញ្ជូនអាហារ); ប្រព័ន្ធផ្សព្វផ្សាយតាម អ៊ីនធឺណិត។

វៀតណាមក៏ជាប្រទេសដែលវិស័យទូទាត់តាមឌីជីថលមានកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះផងដែr ដោយមានកំណើន ១៩% ចាប់ពីឆ្នាំ ២០២២ដល់ឆ្នាំ ២០២៣; ហើហត្រូវបានគេព្យាករណ៍ថានឹងបន្តរក្សាបាននូវកំណើនទ្វេប្រចាំឆ្នាំនៅកម្រិត ១៣% ក្នុងដំណាក់កាល ២០២៣-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ