វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មក្នុងអាស៊ាន

(VOVWORLD) -ដោយមានតួនាទីជាសមាជិកអាស៊ានក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងមានការទទួលខុសត្រូវ ដើម្បីអាស៊ានបោះជំហានដ៏ធំធេងថែមទៀតនាពេលអនាគត។
វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មក្នុងអាស៊ាន - ảnh 1

វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មក្នុងអាស៊ាន

ដោយមានតួនាទីជាសមាជិកអាស៊ានក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងមានការទទួលខុសត្រូវ ដើម្បីអាស៊ានបោះជំហានដ៏ធំធេងថែមទៀតនាពេលអនាគត។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងជំនួបធ្វើការជាមួយមជ្ឈដ្ឋានសារព័ត៌មាន ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៧)

        លោក Pham Binh Minh បានអះអាងថាវៀតណាមចូលរួមអាស៊ាន បាន ២២ ឆ្នាំហើយ ដែលជាពាក់កណ្ដាលនៃរយៈពេល ៥០ ឆ្នាំបង្កើតអាស៊ាន។ ចាប់ពីពេលចូលរួមមក វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម៖

“ទីមួយ វៀតណាមមានតួនាទីបើកទូលាយអាស៊ាន គឺចាប់ពីមាជិកអាស៊ានចំនួន ៦ ឡើងដល់ ១០ ប្រទេស។ ទីពី យើងខ្ញុំបានរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងសហគមអាស៊ាន ហើយអាស៊ានបានក្លាយទៅជាសហគមន៍កាលពីឆ្នាំ ២០១៥ តាមរយៈការផ្ដើមគំនិតដូចជាកម្មវិធីធ្វើសកម្មភាពហាណូយ។ យើងខ្ញុំបានកសាង និងអនុវត្តលើគោលដៅដើម្បីបង្កើតសហគមន៍។ ដោយមានតួនាទីសម្របសម្រួលយន្តការជាមួយបណ្ដាប្រទេសនៅខាងក្រៅដូចជា ចិន ឥណ្ឌា យើងបានរួមវិភាគទានក្នុងការតភ្ជាប់ បើកទូលាយទំនាក់ទំនង ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូទាំងឡាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ