វៀតណាមបន្តសកម្មភាពបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid - 19

(VOVWORLD) -  នាថ្ងៃទី ១៤ ខែកុម្ភៈ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើអោយកងកម្លាំងមានសមិត្តកិច្ច បង្កើនការត្រួតពិនិត្យលើមុខសញ្ញាត្រូវដាក់ដាច់ដោយឡែក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងដកហូតលិខិតអនុញ្ញាតិការងាររបស់ពលរដ្ឋបរទេសដែលធ្វើការនៅវៀត ណាម ហើយកំពុងជាប់ក្នុងករណីដាក់នៅដាច់ដោយឡែក ប៉ុន្តែមិនប្រតិបត្តិការឬចាកចេញពីកន្លែងដាក់ដាច់ដោយឡែកគ្មានការអនុញ្ញាត។

វៀតណាមបន្តសកម្មភាពបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid - 19 - ảnh 1 វៀតណាមបន្តសកម្មភាពបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid - 19

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត Covid – 19 នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ក្រុមការងារនៃក្រសួងសុខាភិបាលបានធ្វើការជាមួយក្រុមការងារការ ពារនិងទប់ទល់ជាមួយជំងឺរាតត្បាត Covid - 19 នៅស្រុក Binh Xuyen ខេត្ត Vinh Phuc ដើម្បីណែនាំនិង ជួយឧបត្ថម្ភតំបន់ដាក់ដាច់ដោយ ឡែក នៅឃុំ Son Loi និងឃុំមានអ្នកឆ្លង Covid-19 ផងដែរ។

ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Quang Ninh ការងារបង្ការនិងទប់ ទល់ជាមួយជំងឺ Covid-19 ត្រូវបានអនុវត្តយ៉ាងសកម្ម។  នៅក្នុងបណ្តារូងក្រោមដី ការលើកកម្ពស់មនសិការក៏ដូចជាការរក្សាសុខភាពសម្រាប់កម្មករ ក៏ត្រូវបានយកចិត្តទុកដាក់ជាពិសេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ