(VOV)_នាថ្ងៃទី១ និងទិ១ តុលា នៅទីក្រុង Geneva (ស្វីស) ក្រុមប្រឹក្សាសិទ្ធិ
មនុស្ស អង្គការសហប្រជាជាតិ បានដំណើរកិច្ចប្រជុំពិភាក្សាលើកចុងក្រោយ និង
ស្ដាប់របាយការណ៍ស្ដីពីស្ថានភាពនៅក្នុងតំបន់មួយចំនួន ពិនិត្យមើល និងអនុម័ត
លើសេចក្ដីព្រាងសម្រេច សេចក្ដីប្រកាសប្រធាន។ ក្នុងកិច្ចប្រជុំលើកនេះ ឯកអគ្គ
រដ្ឋទូតវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាម នៅអង្គការសហប្រជាជាតិ
(Geneva) បានសង្កត់ធ្ងន់ថា៖ សារលិខិតរបស់វៀតណាម ក្នុងដំណាក់កាលជាស
មាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នោះគឺ កិច្ចសហប្រតិបត្តិការ
ការជួយឧបត្ថម្ភ គោរពគោលការណ៍ជាសារវ័ន្ត នៃច្បាប់អន្តរជាតិ និងអនុសញ្ញា
អង្គការសហប្រជាជាតិ ដើម្បីនាំមកនូវសន្តិភាព សម្បូរធូធារ សម្របសម្រួលសង្គម
ប្រកបដោយនិរន្តរភាព នៅប្រទេសទាំងនេះ។ គណៈប្រតិភូវៀតណាមបានម្ចាស់
ការ រួមវិភាគទានជាច្រើន ក្នុងកិច្ចប្រជុំលើកនេះ។
![វៀតណាមបន្តអះអាងនូវសារលិខិតចរចារនិងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_03/nguyen-phuong-nga_ngtu_copy_copy.jpg) |
ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga |