វៀតណាមបានរួមចំណែកយ៉ាងសកម្មចំពោះសកម្មភាពរបស់អាស៊ាននៅ ឈីលី

វៀតណាមបានរួមចំណែកយ៉ាងសកម្មចំពោះសកម្មភាពរបស់អាស៊ាននៅ ឈីលី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Thang បាន ប្រគល់តំណែងជាប្រធានប្តូរវេនជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Philemon Arobaya (http://www.vietnamplus.vn/)

(VOV)_នាថ្ងៃទី ៣១ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Ngo Duc
 Thang បានអញ្ជើញជាអធិបតី​កិច្ចប្រជុំ​ចុងក្រោយ​ក្នុងអាណត្តិ​ជា​ប្រធាន​គណៈកម្មាធិការ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ឈីលី ដោយមានការចូលរួមរបស់ឯកអគ្គ
រដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​និង​ថៃនៅរដ្ឋធានី Santiago ។​បណ្ដាឯកអគ្គរដ្ឋទូតបាន
អះអាងថា ក្នុង តំណែង​ជា​ប្រធាននោះ​ វៀតណាមបានសម្រេចល្អភារកិច្ចរបស់ខ្លួន ។​ក្នុង
អាណត្តិ ២០១៦ វៀតណាមបានប្រារព្ធយ៉ាងជោគជ័យសកម្មភាពផ្សព្វផ្សាយវប្បធម៌ ទឹកដី
មនុស្ស អាស៊ាន តាមរយៈសិក្ខាសាលាជាមួយនិស្សិតនៅសាកលវិទ្យាល័យ បទសំភាសន៍​ជា
មួយបណ្ដាឯកអគ្គរដ្ឋទូតលើទូរទស្សន៍ ជំនួប​ប្រាស្រ័យអំពីកីឡានិងសិល្បៈ៕

នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Thang បាន ប្រគល់តំណែង
ជាប្រធានប្តូរវេនជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Philemon Arobaya ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ