វៀតណាមបានអំពាវនាវឱ្យភាគីនានានៅប្រទេស Haiti បង្កើនការធ្វើកិច្ចសន្ទនា

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានសម្តែងការព្រួយបារម្ភអំពីការលំបាកនិងអស្ថិរភាពនៅ Haiti  ព្រមទាំងថ្កោលទោសចំពោះអំពើ ហឹង្សា និងការចាប់ជំរិតទារប្រាក់របស់ក្រុមឧក្រិដ្ឋជន ដែលបណ្តាលឱ្យមានអស្ថិរភាពដល់នយោបាយនិងសង្គមនៅ Haiti ។
វៀតណាមបានអំពាវនាវឱ្យភាគីនានានៅប្រទេស Haiti បង្កើនការធ្វើកិច្ចសន្ទនា - ảnh 1ប៉ូលីស Haiti ត្រូវបានដាក់ពង្រាយដើម្បីបំបែកក្រុមបាតុករជ្រុលនិយមដែលប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅទីក្រុង Port-au-Prince កាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

នាថ្ងៃទី ២២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេស  Haiti និងប្រតិបត្តិការរបស់ខុទ្ទកាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅHaiti (BINUH)។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានសម្តែងការព្រួយបារម្ភអំពីការលំបាកនិងអស្ថិរភាពនៅ Haiti  ព្រមទាំងថ្កោលទោសចំពោះអំពើ   ហឹង្សា និងការចាប់ជំរិតទារប្រាក់របស់ក្រុមឧក្រិដ្ឋជន ដែលបណ្តាល ឱ្យមានអស្ថិរភាពដល់នយោបាយនិងសង្គមនៅ Haiti ។

អ្នកតំណាងវៀតណាមរូបនេះក៏បានអំពាវនាវឱ្យភាគីទាំងអស់បង្កើនការធ្វើកិច្ចសន្ទនា ព្រមទាំងកំណត់ពេលវេលាបោះឆ្នោតនិងរៀបចំផែនការឲ្យបានល្អ ដើម្បីបង្កភាពងាយស្រួលក្នុងការបោះឆ្នោតឲ្យប្រព្រឹត្តទៅប្រកបដោយសមភាពនិងតម្លាភាពផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ