វៀតណាមបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១២ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីថ្លែងការប្រធានស្តីពីការប្រឆាំងអំពើភេរវកម្មអន្តរជាតិនៅក្នុងកិច្ចពិភាក្សាបើកចំហរតាមប្រព័ន្ធវិដេអូ ក្នុងឱកាសរំលឹកខួបលើកទី ២០ នៃការអនុម័តសេចក្តីសម្រេច ១៣៧៣ (២០០១) ស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។
វៀតណាមបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖AFP/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Phuong Tra ទីប្រឹក្សានិងជាអនុប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយលោកស្រិក៏បានបញ្ជាក់ថាចាំបាច់ត្រូវលើកកម្ពស់វិធីសាស្រ្តគ្រប់ជ្រុងជ្រោយដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលផ្តោតសំខាន់លើការបង្ការនិងបញ្ចប់ជម្លោះ ព្រមទាំង លុបបំបាត់លក្ខខណ្ឌអំណោយផលសម្រាប់អំពើភេរវកម្ម និងពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃការឃោសនាអំពើហឹង្សានិងភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ