វៀតណាមប្រគល់កំណត់ទូតប្រឆាំងជំទាស់ សំណូមពរឲ្យចិនសងសំណងយ៉ាងសក្តិសមនូវការខូចខាតសម្រាប់អ្នកនេសាទវៀតណាម

(VOVWORLD) - ខណៈដែលនាវានេសាទ QNg 90617 TS និងអ្នកនេ សាទ វៀតណាម៨នាក់កំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់ សមុទ្រដែលស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺត្រូវនាវាប៉ូលីសសមុទ្រចិនរារាំងនិងបុកឲ្យលិច។
វៀតណាមប្រគល់កំណត់ទូតប្រឆាំងជំទាស់ សំណូមពរឲ្យចិនសងសំណងយ៉ាងសក្តិសមនូវការខូចខាតសម្រាប់អ្នកនេសាទវៀតណាម - ảnh 1  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)

នាថ្ងៃទី៣ មេសា ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្ដីពី រឿងដែល នាវានេសាទ QNg 90617 TS រួមជាមួយអ្នកនេសាទវៀតណាមចំនួន៨នាក់ ដែលត្រូវរងគ្រោះ នៅតំបន់ កោះ Phu Lam ស្ថិតក្នុងប្រជុំ កោះ Hoang Sa របស់វៀត ណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹង ថា ខណៈដែលនាវានេសាទ QNg 90617 TS និងអ្នកនេ សាទវៀតណាម៨នាក់កំពុងធ្វើ សកម្មភាពជាធម្មតានៅតំបន់ សមុទ្រចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺត្រូវនាវាប៉ូលីសសមុទ្រចិនរារាំងនិងបុកឲ្យលិច។

ដូចដែលបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដ៏ស្របទៅតាមច្បាប់អន្តរជាតិ។ សកម្មភាពដូចដែលបានលើកឡើងខាងលើរបស់នាវាប៉ូលីសសមុទ្រចិន បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បង្កឡើងការខូចខាតខាងទ្រព្យសម្បត្តិ គំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត និងផលប្រយោជន៍ដ៏ស្របច្បាប់របស់ អ្នកនេសាទ វៀតណាម ដើរផ្ទុយទៅនឹងការយោគយល់រួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីការប្រព្រឹត្តដោយមនុស្សធម៌ជាមួយអ្នកនេសាទនិងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាម-ចិន។ សកម្មភាពទាំងនេះក៏ផ្ទុយទៅនឹង ស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានភាពកាន់តែស្មុគស្មាញហើយអវិជ្ជមានចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការនៅសមុទ្រខាងកើតផងដែរ។

នាថ្ងៃទី៣មេសា តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់ កំណត់ទូតប្រឆាំងជំទាស់ដល់ស្ថានទូតចិនប្រចាំវៀតណាម ដោយសំណូមពរឲ្យចិនធ្វើការស៊ើបអង្កេត ដោះស្រាយយ៉ាងតឹងរឹងចំពោះបុគ្គលិកលើនាវាប៉ូលីសសមុទ្រចិនដូចដែលលើកឡើងខាងលើ កុំឲ្យសកម្មភាព ប្រហាក់ប្រហែលកើតមានឡើងបន្ថែមទៀត ព្រមទាំងសងសំណងដ៏សក្តិសមសម្រាប់ការខូច ខាតរបស់អ្នកនេសាទវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ