វៀតណាមប្រគល់ជូនគុយបានូវអង្ករប្រមាណ៥ពាន់តោន

(VOVWORLD) - នាថ្ងៃទី១៤ ខែកញ្ញា នៅទីស្នាក់ការក្រសួងពាណិជ្ជកម្មនិងវិនិយោគបរទេស គុយបា បានប្រព្រឹត្តទៅនូវពិធីប្រគល់ជានិមិត្តសញ្ញាអង្ករប្រមាណ៥ពាន់តោន របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះប្រជាជនគុយបា។
វៀតណាមប្រគល់ជូនគុយបានូវអង្ករប្រមាណ៥ពាន់តោន - ảnh 1 ពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់ជូនអង្ករប្រមាណ៥ពាន់តោនរបស់វៀតណាមជូនចំពោះគុយបា (រូបថត៖ TTXVN)


ថ្លែងនៅពិធីនេះ លោក Do Viet Duc ប្រធានអគ្គនាយកដ្ឋានផ្ទុកបម្រុងជាតិ វៀតណាម បានសម្ដែងក្ដីសប្បាយរីករាយដោយបានទៅបំពេញទស្សនកិច្ចនៅ គុយបាក្នុងឱកាសរំលឹកខួបលើកទី៤៥ ដំណើរទស្សនកិច្ចដើមដំបូងរបស់លោក ប្រធានគុយបា Fidel Castro នៅវៀតណាម ដែលជាសញ្ញាសម្គាល់នៃការជួយ ឧបត្ថម្ភទាំងខាងសម្ភារៈនិងខាងស្មារតីដែលប្រជាជនគុយបាបានលៃទុកសម្រាប់ប្រជាជនវៀតណាម។

        រីឯតំណាងក្រសួងពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបាលោក Antonio Carricarte បានថ្លែងអំណរគុណចំពោះអំណោយដ៏មានអត្ថន័យជាក់ ស្ដែងរបស់វៀតណាមនេះ ក៏ដូចជាការដែល វៀត ណាមជួយឧបត្ថម្ភគុយបាបង្កើន សមត្ថភាពផលិតស្រូវអង្ករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ