វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa

វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa - ảnh 1
វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa

(VOV)_តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសវៀតណាមថា៖នាថ្ងៃទី
២មករា ចិនបានអនុវត្តជើងហោះហើរដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់
វៀតណាម។ ចំពោះរឿងហេតុនេះ ដំណាងក្រសួងការបរទេសវៀតណាម បានជួបដំ
ណាងស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីជូនសារតាំងប្រឆាំងជំទាស់អំពើនេះ។
​បានលើកច្បាស់៖ អំពើនេះរបស់ចិនគឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Truong Sa ដើរផ្ទុយទៅនឹងការយល់ដឹងរួមរបស់
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ វានឹងជះឥទ្ធិពលដល់សន្តិ
ភាព ស្ថិរភាពនៅសមុទ្រខាងកើត កាត់បន្ថយទំនុកទុកចិត្តខាងនយោបាយរវាងប្រ
ទេសទាំងពីរ ជះឥទ្ធិពលអសកម្មទៅលើទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ