វៀតណាមប្រគល់អគាររដ្ឋសភាថ្មីជូនឡាវ

(VOVWORLD) - នេះជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ។  

វៀតណាមប្រគល់អគាររដ្ឋសភាថ្មីជូនឡាវ - ảnh 1សំណង់រដ្ឋសភាឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម (រូបថត៖ chinhphu.vn)

នារសៀលថ្ងៃទី ២០ ខែមីនានៅរដ្ឋធានីវៀងច័ន្ទ នៃប្រទេស ឡាវបានប្រព្រឹត្តទៅ ពិធីទទួលយកការសាង សង់និងប្រគល់វិមានរដ្ឋសភាថ្មីរបស់ ឡាវ។ នេះជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ។

គម្រោងសំណង់រដ្ឋសភា ដែលមានតម្លៃជាង ១១១ លានដុល្លារអាមេរិកត្រូវបានបញ្ចប់ ដែលជាកន្លែងសម្រាប់បើកសម័យប្រជុំរដ្ឋសភា និងសម្រាប់រៀបចំពិធីសំខាន់ៗរបស់ឡាវផងដែរ។ សំណង់នេះគឺជាការលាយបញ្ចូលគ្នារវាងវប្បធម៌ គំនូរដែលមានអត្តសញ្ញាណ ប្រកបប្រពៃណី ទំនៀមទម្លាប់របស់ឡាវ ជាមួយដំណោះស្រាយបច្ចេកវិជ្ជាទំនើប ឧបករណ៍បច្ចេកទេស ក៏ដូចជា បច្ចេកវិជ្ជាគ្រប់គ្រងសំណង់ទំនើបពីភាគីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ