វៀតណាមប្រឆាំងជំទាស់ការដែលភាគីចិនហាមឃាត់ការនេសាទត្រីនៅសមុទ្រខាងកើត

វៀតណាមប្រឆាំងជំទាស់ការដែលភាគីចិនហាមឃាត់ការនេសាទត្រីនៅសមុទ្រខាងកើត - ảnh 1
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh
 (រូបថតៈ Quy Đoan)


(VOVworld)-ការដែលភាគីចិនជូនដំណឹងអំពីក្របខ័ណ្ឌនិងពេលវេលាហាមឃាត់
នេ សាទត្រីនៅសមុទ្រខាងកើត គឺរំលោភទៅនឹងអធិបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះ Hoang Sa និងរំលោភទៅលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ
ជាតិចពោះតំបន់សមុទ្ររបស់វៀតណាម តាមអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។ នាថ្ងៃទី១៦ឧសភា ក្នុងការឆ្លើយសំភាសន៍អ្នកយកព័ត៌មាន អំពីប្រតិ
កម្មរបស់វៀតណាមចំពោះរឿងរ៉ាវពោលខាងលើ អ្នកនាំពាក្យក្រសួង ការបរទេស
វៀតណាម លោក Le Hai Binh បានលើកច្បាស់ថា វៀតណាមប្តូរ ផ្តាច់ប្រឆាំង
ជំទាស់សេចក្តីសម្រេចចិត្តដោយគ្មានតម្លៃនេះ។ លោក Le Hai Binh បានអះអាងថា វៀតណាមមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ចំពោះប្រជុំកោះ Hoang Sa អធិបតេយ្យភាព និងសិទ្ធិយុត្តាធិការចំពោះបណ្តាតំបន់សមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាប
បាតសមុទ្ររបស់ខ្លួន សមស្របជាមួយបណ្តាការកំណត់ចែងក្នុង អនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ