វៀតណាមប្រឆាំងជំទាស់ចិនដំឡើងពោងភ្លើងសញ្ញា (buoys)នៅប្រជុំកោះ Truong Sa

(VOVWORLD) - វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញ ដើម្បីបញ្ជាក់ អធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa ក៏ដូចជាប្រជុំកោះ Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ 
វៀតណាមប្រឆាំងជំទាស់ចិនដំឡើងពោងភ្លើងសញ្ញា (buoys)នៅប្រជុំកោះ Truong Sa - ảnh 1អ្នកនាំពាក្យរងក្រសួង ការបរទេសវៀតណាម លោកស្រី Pham Thu Hang 

នាថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលមជ្ឈមណ្ឌលធានាសុវត្ថិភាពនាវាចរណ៍ នៃក្រសួងគមនាគមន៍ និងដឹកជញ្ជូនចិនបានដំណើងពោងភ្លើងសញ្ញា (buoys) ចំនួន ៣ នៅតាមអង្គភាពចំណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យរងក្រសួង ការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានគតិយុត្ត និងភស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញ ដើម្បីបញ្ជាក់ អធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa ក៏ដូចជាប្រជុំកោះ Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ ការដំណើងពោងភ្លើងសញ្ញានៅតាមអង្គភាពនានានៅប្រជុំកោះ Truong Sa ដែលមិនទទួលបានការអនុញាតិរបស់វៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ដូច្នេះហើយគ្មានតម្លៃផ្លូវគតិយុត្តឡើយ។

លោកស្រី Pham Thu Hang បានលើកច្បាស់ថាវៀតណាមសំណូមពរឲ្យភាគីពាក់ព័ន្ធនានាមិនឲ្យមានទង្វើធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ គោរពអធិបតេយ្យភាពរបស់វៀតណាម គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ