វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa

វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa - ảnh 1
អ្នកនាំពាក្យលោក Le Hai Binh៖​​ វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានិង
សំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម 

(VOVworld) - នាថ្ងៃទី៤ កក្កដា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់
វៀតណាមចំពោះការដែលចិនប្រកាសថា នឹងធ្វើសមយុទ្ធចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១
 កក្កដា ខាងមុខនេះ លើវិសាលភាពដែលគ្រប់ដណ្ដប់ប្រជុំកោះ Hoang Sa របស់វៀត
ណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើក
ច្បាស់ថា ទង្វើនេះរបស់ចិនបានរំលោភម្ដងទៀតទៅលើអធិបតេយ្យភាពរបស់វៀត
ណាមចំពោះប្រជុំកោះ Hoang Sa ដើរផ្ទុយនឹងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់
ខ្ពស់នៃប្រទេសទាំងពីរ រំលោភច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពី
ច្បាប់សមុទ្រ១៩៨២និងសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិន
នានានៅសមុទ្រខាងកើត។វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានិងសំណូមពរ
ឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម បញ្ចប់ភ្លាមនិងមិនមានទង្វើគំរាម
កំហែងទៅលើសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតឬបណ្ដាលឲ្យ
ភាពតានតឹងកើនឡើងនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ