វៀតណាមប្រឆាំងជំទាស់នឹងការដែលចិនដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់ថ្មប៉ប្រះទឹក Subi

(VOVWORLD) - មុននោះ សារព័ត៌មានចិនបានចុះផ្សាយថា អាជ្ញាធរ ប៉េកាំងទើបតែបានដាក់ពង្រាយយន្តហោះចម្បាំងនិងនាវាចម្បាំងទៅកាន់ មូលដ្ឋាននានាដែលប្រទេសនេះកសាងដោយខុសច្បាប់នៅប្រជុំកោះ Truong Sa ដែលចំណុះអធិបតេយ្យភាពរបស់វៀតណាម។
វៀតណាមប្រឆាំងជំទាស់នឹងការដែលចិនដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់ថ្មប៉ប្រះទឹក Subi  - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

នៅសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមកាលពីរសៀលថ្ងៃទី៦ សីហា នៅទីក្រុងហាណូយ ធ្វើអត្ថាធិប្បាយចំពោះការដែល សារព័ត៌មានចិនបានបង្ហោះវីដេអូឃ្លីបស្ដីពីការធ្វើសមយុទ្ធរបស់ប្រទេសនេះនាពេលថ្មីៗនេះ ក្នុងនោះមានការដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់ថ្មប៉ប្រះទឹក Subi (Subi Reef) ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន សង្កត់ធ្ងន់ថា៖

“ដំបូងឡើយ អាចនិយាយបានថា ប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa គឺជាចំណែកដែនដីដែលមិនអាចកាត់ផ្ដាច់ចេញពីប្រទេសវៀត ណាមបានឡើយ។ សកម្មភាពណាក៏ដោយនៅប្រជុំកោះទាំងពីរនេះដែល គ្មានការអនុញ្ញាតរបស់វៀតណាម សុទ្ធតែជាអំពើរំលោភបំពានលើអធិប តេយ្យភាពរបស់វៀតណាម ជាមោឃៈ និងអត់មានប្រយោជន៍ចំពោះសន្តិភាពនិងស្ថិរ ភាពនៅសមុទ្រខាងកើត។ វៀតណាមប្រឆាំងជំទាស់នឹងអំពើបែបនេះយ៉ាង ដាច់ខាត”។

គួរបញ្ជាក់ថា មុននោះ សារព័ត៌មានចិនបានចុះផ្សាយថា អាជ្ញាធរ ប៉េកាំងទើបតែបានដាក់ពង្រាយយន្តហោះចម្បាំងនិងនាវាចម្បាំងទៅកាន់ មូលដ្ឋាននានាដែលប្រទេសនេះកសាងដោយខុសច្បាប់នៅប្រជុំកោះ Truong Sa ដែលចំណុះអធិបតេយ្យភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ