វៀតណាមប្រឆាំងជំទាស់នឹងទង្វើរបំពានច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) -  នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស វៀតណាម ដែលធ្វើឡើងនាថ្ងៃទី ១១ ខែមិថុនា ឆ្លើយតបនឹងសំនួរដែលស្តីអំពីប្រ តិកម្មរបស់វៀតណាមចំពោះការដែលនាថ្ងៃទី ៣ មិថុនា អាមេរិកបានផ្ញើកំណត់ ទូតឡើងអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងជំទាស់ ចំពោះការទាមទារអធិប តេយ្យភាពរបស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការដែល ក្នុងរយៈពេលថ្មីៗនេះ ប្រទេសជាច្រើន ជាសមាជិកអង្គការសហប្រជាជាតិ បានផ្សព្វផ្សាយនូវឯកសារបង្ហាញពីទស្សនៈស្តីពីស្ថានភាពនៅសមុទ្រខាងកើត។ ការផ្សព្វផ្សាយនូវទស្សនៈទាំងនេះ ជារបៀបនៃទម្លាប់ប្រតិបត្តិការរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិប៉ុណ្ណោះ។ គោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត រួមទាំងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់នៅសមុទ្រគឺត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ហើយ។ ជាថ្មីម្តងទៀត វៀតណាមសូមអះអាងថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រពេញលេញនិងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួន លើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ដោយអនុលោមតាម UNCLOS ១៩៨២។ ហេតុដូច្នេះ រាល់សកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងកោះទាំងពីរនេះ ដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាទង្វើបំពានអធិបតេយ្យភាពរបស់វៀតណាមនិងត្រូវបានចាត់ទុកថាជាមោឃៈ។ ចិននិងប្រទេសដទៃទៀត ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវនិងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ