វៀតណាម​ប្រឆាំង​ជំទាស់រាល់សកម្មភាពវាយប្រហារតាម​​អ៊ីនធឺណិត​ក្រោម​គ្រប់​រូបភាព

(VOVWORLD) - រដ្ឋាភិបាលវៀតណាម ជានិច្ចកាលបានយកចិត្តទុកដាក់ ហើយកំពុងចេញគោលការណ៍ គោលនយោបាយ និងចាត់វិធានការណ៍ជាក់ស្ដែងជាច្រើន សំដៅធានាសុវត្ថិភាព សន្តិសុខព័ត៌មាន។
វៀតណាម​ប្រឆាំង​ជំទាស់រាល់សកម្មភាពវាយប្រហារតាម​​អ៊ីនធឺណិត​ក្រោម​គ្រប់​រូបភាព - ảnh 1(រូបថត៖ VNA)

នៅរសៀលថ្ងៃទី៩ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមតាមអនឡាញនោះ ឆ្លើយសំនួររបស់សារព័ត៌មានពាក់ព័ន្ធនឹងព័ត៌មានដែលថា នារយៈពេលកន្លងទៅមានករណីវាយប្រហារទៅលើគេហទំព័ររបស់ស្ថាប័នរដ្ឋនៃបណ្ដាប្រទេសនោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការធានាសន្តិសុខ សុវត្ថិភាពព័ត៌មានគឺមានសារៈសំខាន់ និងចាំបាច់ណាស់ចំពោះប្រទេសជាតិទាំងមូល។

ដោយយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលបានយកចិត្តទុកដាក់ ហើយកំពុងចេញគោលការណ៍ គោលនយោបាយ និងចាត់វិធានការណ៍ជាក់ស្ដែងជាច្រើន សំដៅធានាសុវត្ថិភាព សន្តិសុខព័ត៌មាន ដោយរួមចំណែកការពារអធិបតេយ្យភាពជាតិ នៅលើលំហរអ៊ីនធឺណិត ព្រមទាំងបង្កើត និងអភិវឌ្ឍន៍ស្ថាប័នជំនាញ មានសមត្ថភាពពេញលេញ ហើយត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រោះអាសន្នដែលកើតឡើងនៅតាមលំហអ៊ីនធឺណិត។ វៀតណាមប្រឆាំងជំទាស់រាល់សកម្មភាពវាយប្រហារតាមអ៊ីនធឺណិតក្រោមគ្រប់រូបភាព ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ