វៀតណាមប្រដេញតាមគោលនយោបាយពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី៨ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ នាយកប្រតិបត្តិស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិសហរដ្ឋអាមេរិក (DFC) លោក Adam Boehler។ 
វៀតណាមប្រដេញតាមគោលនយោបាយពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយ នាយកប្រតិបត្តិស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិសហរដ្ឋអាមេរិក (DFC) លោក Adam Boehler។  (រូបថត៖ VGP)

  លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះចក្ខុ វិស័យរបស់ថ្នាក់ដឹកនាំ DFC ដោយចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយ DFC ដើម្បីកសាងកម្មវិធីវិនិយោគនៅវៀតណាមក៏ដូចជានៅប្រទេសមេគង្គផ្សេងៗទៀត។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀត ណាមកំពុងខិតខំប្រឹងប្រែងប្រដេញតាមគោលនយោបាយពាណិជ្ជកម្ម ប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក។  

      ដោយមានគោលបំណងចង់អោយវៀតណាមអភិវឌ្ឍប្រកបដោយភាពខ្លាំងមាំមួននិងវិបុលភាពនោះ លោក Adam Boehler បានអះអាងនូវការ សន្យាបណ្ដាក់ទុនចូលមកវៀតណាម ជាពិសេសគឺវិស័យថាមពល សុខា ភិបាលនិងហេដ្ឋារចនាសម្ព័ន្ធ។ ឆ្នាំនេះវៀតណាមជាប្រធានអាស៊ាន ដូច្នេះ ហើយ DFC មានបំណងចង់សហប្រតិបតិ្តការជាមួយវៀតណាមដើម្បី បណ្ដាក់ទុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំង៥នៅតំបន់ទន្លេមេគង្គ។ លោក Adam Boehler បានអះអាងថា នឹងខិតខំប្រឹងប្រែងដើម្បីជួយ អោយអាមេរិកឈានចូលក្នុងក្រុមប្រទេសនិងតំបន់ដែនដីវិនិយោគចូលមក វៀតណាមយ៉ាងច្រើនបំផុត ចុះមិនឈរនៅលំដាប់ទី១១ដូចនាបច្ចុប្បន្ននោះ ឡើយ។  

       ទទួលយកមតិរបស់លោក Adam Boehler លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានគោលបំណងថា DFC នឹងពិភាក្សាជាមួយស្ថាប័ន ពាក់ព័ន្ធនានារបស់វៀតណាមលើវិស័យវិនិយោគអាទិភាពនានា ជាពិសេស គឺវិស័យថាមពល ឧស្ម័ន LNG ព្រមទាំងគាំទ្រចំពោះការវិនិយោគរបស់ សហ គ្រាសអាមេរិកចូលមកតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ