វៀតណាមប្រើប្រាស់ប្រភពទុនរបស់បណ្ដាអង្គការក្រៅរដ្ឋាភិបាល

(VOVworld) – នាថ្ងៃទី ១៦ ធ្នូ ពិធីទទួលល្គាល់ការរួមវិភាគទានរបស់បណ្ដាអង្គការ
ក្រៅរដ្ឋាភិបាលបរទេសក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាពនៅ​វៀត
ណាមឆ្នាំ ២០១២ ត្រូវបានរៀបចំឡើង នៅហាណូយ ។ គោលដៅនៃពិធី នេះគឺ
សំដៅលើកដម្កើងការរួមវិភាគទានជាក់ស្តែងរបស់អង្គការក្រៅរដ្ឋាភិបាលបរទេស
នៅវៀតណាម ទន្ទឹមនឹងនោះ​ ជំរុញទំនាក់ទំនងដៃគូរ សហប្រតិបត្តិការរវាងបណ្ដា
អង្គការក្រៅរដ្ឋាភិបាលបរទេសជាមួយវៀតណាម ឲ្យខ្លាំងក្លាថែមទៀត។ ថ្លែងមតិ
ក្នុងពិធីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាព វៀតណាម លោក Nguyen Xuan
Hong បានលើកច្បាស់ថា៖

“ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃ បណ្ដាប្រទេសត្រូវបានពង្រឹងនិងពង្រីកដោយប្រសិទ្ធភាព។ ជំនួយរបស់បណ្ដា អង្គការក្រៅរដ្ឋាភិបាលបរទេសរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុកាត់បន្ថយភាព
ក្រីក្រអភិវឌ្ឍន៍សុខាភិបាល អប់រំ ការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួល
របស់អាកាសធាតុ៕”

វៀតណាមប្រើប្រាស់ប្រភពទុនរបស់បណ្ដាអង្គការក្រៅរដ្ឋាភិបាល - ảnh 1
ពិធីទទួលល្គាល់ការរួមវិភាគទានរបស់បណ្ដា អង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាពនៅវៀតណាមឆ្នាំ ២០១២ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ