វៀតណាម-បេឡារុសបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

វៀតណាម-បេឡារុសបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
វៀតណាម-បេឡារុសបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម


(VOVworld)-នាថ្ងៃទី១១កញ្ញា នៅបណ្ណាល័យជាតិបេឡារុសបានប្រព្រឹត្តទៅវេទិការ
អង្គភាពអាជីវកម្មវៀតណាម-បេឡារុស ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្ម
បេឡារុយចំនួន២០០ និងអង្គភាពអាជីវកម្មវៀតណាមចំនួន​៦០។នេះជាសកម្មភាព១
ក្នុងចំណោមសកម្មភាពជាច្រើនរបស់ក្រុមការងារ វៀតណាមនៅទីក្រុង Minsk របស់
បេឡារុសសំដៅធ្វើឲ្យជម្រុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ វេទិការជា
សកម្មភាពសំដៅជាក់ស្តែងរាល់កិច្ចព្រម ព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅបេឡារុសជាផ្លូវការរបស់នាយករដ្ឋមន្រ្តី
វៀតណាម Nguyen Tan Dung នាខែឧសភាកន្លងទៅ។

          ថ្លែងមតិក្នុងវេទិការ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Vu Huy
Hoang វាយតម្លៃថា៖

          "ភាគីទាំងពីរបានពិភាក្សាលើដំណោះស្រាយជាច្រើន ដើម្បីជម្រុញទំនាក់ ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ខ្ញុំចាត់
ទុកថា នេះជាបុព្វបទងាយស្រួលដើម្បីបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិ
បត្តិការលើវិស័យទាំងបីនេះរវាងប្រទេសទាំងពីរនាពេលខាងមុខ"។

          រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មបេឡារុស Dmitri Katerinitch
អះអាងថា៖

          "វៀតណាមដើរតួនាទីនាំមុខក្នុងអាស៊ាន។ សព្វថ្ងៃ យើងខ្ញុំកំពុងចរចារកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយបណ្តាប្រទេសសម្ព័ន្ធភាពគយ ។ ខ្ញុំចង់រំលឹកម្តងទៀតថា គោលដៅស្នូលរបស់យើងខ្ញុំគឺឆ្លងតាមរយៈ ទីផ្សារ វៀត
ណាម ដើម្បីចូលក្នុងទីផ្សារទូលាយជាង នោះគឺទីផ្សារអាស៊ាន"។

          ក្នុងក្រប់ខ័ណ្ឌវេទិការអង្គភាពអាជីវកម្មវៀតណាម -បេឡារុសសកម្ម ភាព
ជាច្រើនទៀតក៏បានរៀបចំឡើងដែរ៕

         

ប្រតិកម្មទៅវិញ

ផ្សេងៗ