វៀតណាមផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី

(VOVWORLD) -នាល្ងាចថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី លោក Maxim Oreshkin ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ ផ្ដល់អាទិភាពពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។
វៀតណាមផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី - ảnh 1

វៀតណាមផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី (http://www.vietnamplus.vn)

នាល្ងាចថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី លោក Maxim Oreshkin ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ ផ្ដល់អាទិភាពពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។ តំលៃពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៦ ទទួលបាន ២,៧ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរកំពុងដាក់គោលដៅ បង្កើនតំលៃពាណិជ្ជកម្មរវាងវៀតណាម - រុស្ស៊ីឡើង ១០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០។ ប្រធានរដ្ឋស្នើឲ្យភាគីទាំងពីរបន្តជំរុញការពន្លឿនពាណិជ្ជកម្ម។ លោកបានសម្ដែងការសប្បាយរីករាយដែលបានទទួលប្រធានាធិបតីរុស្សីលោក Vladimir Putin មកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។ ក្នុងឱកាសនេះ លោក Tran Dai Quang បានជូនដំណឹងថានឹងអនុវត្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅរុស្ស៊ីនាខែមិថុនាខាងមុខ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីលោក Vladimir Putin ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ