វៀតណាមផ្តោតសំខាន់លើការពង្រឹងសាមគ្គីភាពអាស៊ាន លើក​កំពស់​វឌ្ឍនភាពក្នុងការកសាងសហគមន៍

(VOVWORLD) - កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ទើបបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ខែកុម្ភៈ។
វៀតណាមផ្តោតសំខាន់លើការពង្រឹងសាមគ្គីភាពអាស៊ាន លើក​កំពស់​វឌ្ឍនភាពក្នុងការកសាងសហគមន៍ - ảnh 1កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន(AMMR)។ (រូបថត៖ VOV)

នេះជាជំនួបទល់មុខគ្នាលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បន្ទាប់ពីរយៈពេលអាក់ខានដោយសារជំងឺកូវីដ-១៩។ នៅក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីបានធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រួមគ្នាឆ្លើយតបប្រកបដោយជោគជ័យ។ បណ្តារដ្ឋមន្ត្រីបានសន្និដ្ឋានថា សាមគ្គីភាពនិងឯកភាព បន្តជាកត្តាសំខាន់ក្នុងសកម្មភាពរបស់អាស៊ាន សន្តិភាពនិងស្ថិរភាពគឺជាគោលដៅ ហើយកិច្ចសន្ទនានិងសហប្រតិបត្តិការដើម្បីរួមគ្នាឆ្ពោះទៅអនាគត។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានស្នើឡើងគំនិតផ្តួចផ្តើមមួយចំនួនដូចជា កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃមូលនិធិអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានមានប្រសាសន៍យ៉ាងសំខាន់ អំពីសមុទ្រខាងកើត និងមីយ៉ាន់ម៉ា; ហើយបានបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់អាស៊ាន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយសម្រេចបានឲ្យបានឆាប់ៗ នូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយមានប្រសិទ្ធភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

អំពីបញ្ហាសមុទ្រខាងកើតផងដែរ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr. ជឿជាក់ថា ក្រមប្រតិបត្តិនៅសមុទ្រខាងកើត នឹងកំណត់ពីសកម្មភាពដែលប្រទេសមួយអាចទទួលយកបាន នៅក្នុងតំបន់វិវាទនៅសមុទ្រខាងកើត ដូច្នេះ ត្រូវមានលក្ខណៈបរិយាប័ន្ន និងមិនផ្តល់អត្ថប្រយោជន៍ហួសហេតុសម្រាប់ប្រទេសណាមួយឡើយ។ ហ្វីលីពីនចង់មានការសន្និដ្ឋានឲ្យបានឆាប់ៗ លើក្រមប្រតិបត្តិជាក់ស្តែង និងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ