វៀតណាមផ្សព្វផ្សាយរូបភាពលោកប្រធានហូជីមិញនៅអេហ្ស៊ីប

(VOVWORLD)-នាយប់ថ្ងៃទី៦ឧសភាស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានសហការជាមួយស្ថានីយ៍ទូរទស្សន៍ជាតិអេហ្ស៊ីប (Nile TV) ផ្សព្វផ្សាយផ្ទាល់កម្មវីធីពិសេស ឧទ្ទេសនាមអំពីលោកប្រធានហូជីមិញ ជ័យជំនះ Dien Bien Phu ការអភិវឌ្ឍន៍របស់វៀតណាម និងទំនាក់ទំនងរវាងប្រទេសទាំងពីរ
វៀតណាមផ្សព្វផ្សាយរូបភាពលោកប្រធានហូជីមិញនៅអេហ្ស៊ីប - ảnh 1វៀតណាមផ្សព្វផ្សាយរូបភាពលោកប្រធានហូជីមិញនៅអេហ្ស៊ីប 

          (VOV)_នាយប់ថ្ងៃទី៦ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានសហការជាមួយស្ថានីយ៍ទូរទស្សន៍ជាតិអេហ្ស៊ីប (Nile TV) ផ្សព្វផ្សាយផ្ទាល់កម្មវីធីពិសេស ឧទ្ទេសនាមអំពីលោកប្រធានហូជីមិញ ជ័យជំនះ Dien Bien Phu ការអភិវឌ្ឍន៍របស់វៀតណាម និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កម្មវិធីនេះបានអូសបន្លាយក្នុងរយៈពេល ១៥០នាទី ដោយទាក់ទាញទស្សនិកជនអេហ្ស៊ីបរាប់លាននាក់តាមដាន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានសម្ដែងគោលបំណងថា៖ តាមរយៈកម្មវិធីនេះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបានជំរុញខ្លាំងក្លា ដើម្បីការអភិវឌ្ឍន៍សម្បូររុងរឿងនៅប្រទេសនីមួយៗ។

          អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Tran Dac Loi បានអោយដឹងថា៖ ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងអេហ្ស៊ីប ជាគ្រិះដ្ឋានរឹងមាំដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជានៅក្នុងវេទិកាអន្តរជាតិ៖    

          “ ដំបូង យើងនឹងជំរុញជំនួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់រវាងភាគីទាំងពីរ ដើម្បីបង្កើតឡើងក្រប ខ័ណ្ឌ  ក៏ដូចជាទិសដៅ យុទ្ធសាស្ត្រសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងនឹងអញ្ជើញថ្នាក់ដឹកនាំ ជាន់ខ្ពស់អេហ្ស៊ីប មកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឆ្នាំនេះ និងនេះជាឱកាសសំខាន់មួយដើម្បីបង្កើន និងបើកចេញទំព័រថ្មី ក្នុងវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងវេទិកាអន្តរជាតិ យើងត្រូវជំរុញខ្លាំងថែមទៀត ការផ្លាស់ប្តូរនិងរួមសហការដើម្បីសន្តិភាព សមភាព និងដើម្បីផលប្រយោជន៍រួមរបស់ប្រទេសផ្សេងៗ នាពេលខាងមុខនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ