វៀតណាមពិគ្រោះយោបល់ជាមួយធនាគារពិភពលោកដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម Vuong Dinh Hue បានជួបធ្វើការជាមួយគណៈប្រតិភូធនាគារពិភពលោក(WB)ប្រចាំនៅវៀតណាម 
វៀតណាមពិគ្រោះយោបល់ជាមួយធនាគារពិភពលោកដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម - ảnh 1វៀតណាមពិគ្រោះយោបល់ជាមួយធនាគារពិភពលោកដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ច ពាណិជ្ជកម្ម 

      នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម Vuong Dinh Hue បានជួបធ្វើការជាមួយគណៈប្រតិភូធនាគារពិភពលោក(WB)ប្រចាំនៅវៀតណាម ដឹកនាំដោយលោកនាយកOusmane Dione ដើម្បីឲ្យអង្គការអន្តរជាតិនេះពិគ្រោះយោបល់សម្រាប់រដ្ឋាភិបាលក្នុងការរៀបចំផែនការគោលនយោបាយចំពោះវិស័យចំនួន ៣ ៖ បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម Logistics និងយន្តការច្រកចេញចូលតែមួយ។តាមអ្នកជំនាញការរបស់ WB ថា វៀតណាមគប្បីកសាងសសរទ្រូងចំនួន ៤ ក្នុងការអនុវត្តវិស័យទាំង ៣ ពោលខាងលើដែលរួមមាន៖ក្របខណ្ឌច្បាប់ស្ដីពីការបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម លើកកំពស់ប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនិងគុណភាពតភ្ជាប់ កសាងផ្នែកសេវា Logistics ដែលមានលក្ខណៈប្រកួតប្រជែង និងបង្កើនការរួមសហការអន្តរផ្នែក និងសហប្រតិបត្តិការជាមួយតំបន់ឯកជន។

      វាយតម្លៃខ្ពស់ចំពោះរបាយការណ៍ និងសំណើរបស់ WB នោះ  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vương Đình Huệ បានសង្កត់ធ្ងន់ថា នេះគឺជាបណ្ដាវិស័យអាទិភាពរបស់រដ្ឋាភិបាលវៀតណាមនាពេលបច្ចុប្បន្ននេះដើម្បីឆ្ពោះទៅបណ្ដាបទដ្ឋានរបស់តំបន់ និងអន្តរជាតិកាត់បន្ថយការចំណាយសម្រាប់សហគ្រាស។លោកបានឲ្យដឹងថារដ្ឋាភិបាលវៀតណាមនឹងអំពាវនាវឲ្យឯកជនចូលរួមកិច្ចសហប្រតិបត្តិការតាមរូមសណ្ថានដៃគូសាធារណៈនិងឯកជន(PPP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ