វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ាន

(VOVWORLD) - ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្ដល់អាទិភាពដល់ការពង្រឹងនិងពង្រីក ដោយឥតឈប់ឈរនូវទំនាក់ទំនងជាមួយកម្ពុជា។ 

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ាន - ảnh 1លោកឧត្តមសេនីយឯក Nguyen Tan Cuong (ឆ្វេង) ជួបជាមួយមេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី លោក Yudo Margono។ (រូបថត៖ VOV)
នៅខាងក្រៅសន្និសីទមេបញ្ជាការកងកម្លាំងការពារជាតិនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៣ នៅកោះបាលី (ឥណ្ឌូនេស៊ី) លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេស ប្រធានគណៈប្រតិភូវៀត ណាមដែលចូលរួមសន្និសីទ បានជួបសន្ទនា ទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃប្រទេសផ្សេងៗ។
ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្ដល់អាទិភាពដល់ការពង្រឹងនិងពង្រីក ដោយឥតឈប់ឈរនូវទំនាក់ទំនងជាមួយកម្ពុជា។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកឧត្តមសេនីយឯក Nguyen Tan Cuong បានឯកភាពថា កិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងសម្រេចបានលទ្ធផលជាក់ស្ដែង; បន្តអះអាងជា សរស្តម្ភដ៏ សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជា។
ក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី លោក Yudo Margono លោកឧត្តមសេនីយឯក Nguyen Tan Cuong បានសម្ដែងបំណងថា លោកមេបញ្ជាការ Yudo Margono នឹងគាំទ្រភាគីទាំងពីរឲ្យឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀង ល្បាតរួមក្នុងពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ រួមចំណែកដោះស្រាយករណីដែលកើតឡើងនៅសមុទ្រ; ស្នើឱ្យ ស្ថាប័នប្រតិបត្តិច្បាប់នៅសមុទ្រនៃប្រទេសទាំងពីរ ប្រព្រឹត្តដោយមនុស្សធម៌ ចំពោះ ករណីរំលោភបំពាន ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ