វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសេណេហ្គាល់

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសេណេហ្គាល់ - ảnh 1
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការរដ្ឋស្ដីអំពីជនវៀតណាមនៅបរទេសលោក Vu Hong Nam (http://www.baomoi.com/)

(VOVworld)_ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​វៀតណាម និងជាប្រធានគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅបរទេសលោក Vu Hong Nam បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសេណេហ្គាល់ ក្នុង​ឋានៈជាបេសកជនពិសេសរបស់ប្រធានរដ្ឋវៀតណាម ដើម្បីពាំនាំនូវសេចក្ដី​អញ្ជើ​ញ​មកបំពេញទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជូនចំពោះប្រធានាធិបតីសេណេហ្គាល់លោក Macky Sall។ អនុរដ្ឋមន្រ្តីវៀតណាម លោក Vu Hong Nam បានជួបសន្ទនាជាមួយ​ប្រធានាធិបតី​សេណេហ្គាល់លោក Macky Sall និងជួបធ្វើការជាមួយ​រដ្ឋមន្ត្រី​នៃ​បណ្ដាក្រសួងដូច​ជា៖ ការបរទេស នេសាទត្រី និងសេដ្ឋកិច្ចសមុទ្រ កសិកម្ម និង​ឧបករណ៍ជនបទ និងតំណាងក្រសួងពាណិជ្ជកម្មសេណេហ្គាល់។ នៅ​ក្នុង​បណ្ដា​ជំនួបនេះ សេណេហ្គាល់សន្យាគាំទ្រវៀតណាមឈរឈ្មោះជាសមាជិក មិន​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (២០២០ - ២០២១) និងបានទទួលយកសំណើគាំទ្រវៀតណាមឈរឈ្មោះជាអគ្គនាយកអង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ (យូណេស្កូ) ដំណាក់កាល ២០១៧- ​២០២១ ។​ភាគីទាំងពីរបានឯកភាព​ខិតខំប្រឹងប្រែង​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី ផ្តោតសំខាន់លើមុខទំនិញមានឧត្តមភាពដូចជា៖ គ្រឿង​ម៉ាស៊ីន​កសិកម្ម ជី តម្បាញកាត់ដេរ ជលផល គ្រឿងសមុទ្រ ទូរស័ព្ទចល័ត។

          នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្រ្តីលោក Vu Hong Nam បានជួបជុំជាមួយសហគមន៍ជនជាតិវៀតណាមនៅសេណេហ្គាល់និង​​អបអរសាទរចំពោះកាបង្កើតសមាគជនជាតិ​វៀតណាមឥណ្ឌូចិននៅ​សេណេហ្គាល់​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ