វៀតណាមពន្លឿនទេសចរណ៍នៅអាហ្សង់ទីន

វៀតណាមពន្លឿនទេសចរណ៍នៅអាហ្សង់ទីន - ảnh 1
វៀតណាមពន្លឿនទេសចរណ៍នៅអាហ្សង់ទីន (VNP)



Vovworld-នាថ្ងៃទី២មិថុនាសមាគមទេសចរណ៍អាហ្សង់ទីន (Armat) សហការ
ជាមួយស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរៀបចំការសន្ទនាសំដៅពន្លឿនទេសចរណ៍វៀតណាមនៅអាហ្សង់ទីនរួមចំណែកពហុបែបបនីយកម្មទីផ្សារផ្នែក
ឧស្សាហកម្មគ្មានផ្សែង។ ដំណាងក្រុមហ៊ុនទេសចរណ៍ជាច្រើនបានយកចិត្តទុកដាក់
លើការបើកទួរទេសចរណ៍ទៅកាន់វៀតណាមបានចូលរួមការសន្ទនានេះដើម្បីស្វែង
យល់ព័ត៌មានអំពីទឹកដីមនុស្សកន្លែងមកនិងផលិតផលទេសចរណ៍វៀតណាមក៏ដូច
ជាលទ្ធភាពតភ្ជាប់ជាមួយអង្គភាពអាជីវកម្មសណ្ឋាគារដើម្បីនាំភ្ញៀវទេសចរណ៍អាហ្សង់ទីនមកវៀតណាម។ ដំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនក៏បាន
ឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រវប្បធម៍ដ៏ពហុបែបដោយមានបេតិកភ័ណ្ឌជាច្រើនត្រូវបាន
អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់
សក្ដានុភាពទេសចរណ៍និងកន្លែងមកគួរឲ្យទាក់ទាញនៃប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ