វៀតណាមម្ចាស់ការសកម្មចូលរួមសហប្រតិបត្តិការក្នុងអាស៊ានអំពីបរិស្ថាន

(VOVworld)-នារសៀលថ្ងៃទី៦មករា នៅក្នុងសិក្ខាសាលាបូកសរុបរយៈពេល២០ឆ្នាំ វៀតណាមចូលរួមសហប្រតិបត្តិការក្នុងអាស៊ាន អគ្គនាយកនៃអគ្គនាយកដ្ឋានបរិស្ថាន លោក Nguyen Van Tai បានចាត់ទុកថា នេះជាវិស័យដែលស្តែងចេញច្បាស់អំពីការធ្វើសមា ហរណកម្មអន្តរជាតិដោយមានការទទួលខុសត្រូវរបស់វៀតណាម។​អស់រយៈពេល ២០ឆ្នាំចូលរួមកិច្ចសហប្រតិបត្តិការនេះ វៀតណាមកាន់តែអះអាងនូវតួនាទីលើ​បណ្តាវិស័យសហប្រតិបត្តិការួមនិងលើវិស័យបរិស្ថាននិយាយដោយឡែក។

        ឆ្ពោះទៅដំណាក់កាលសហប្រតិបត្តិការខាងមុខ អនុប្រធានខុទ្ទកាល័យអង្គការ មន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកបរិស្ថានវៀតណាម លោកស្រី Nguyen Thi Thanh Tram បានស្នើរថា ត្រូវមានយន្តការមួយសម្រាប់ប្រមូលកម្លាំងពលំក្នុងប្រទេស សំដៅម្ចាស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ