វៀតណាមមានករណីវិជ្ជមានចំពោះវីរុស SARS-Cov-2 ៣នាក់បន្ថែមទៀត ត្រូវបានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមបានឆ្លង កាត់រយៈពេល៦៥ថ្ងៃហើយដែលមិនកត់ត្រាករណីឆ្លងវីរុសនៅក្នុងសហគមន៍នោះឡើយ។
យោងតាមគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានជូនដំណឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី៥ វិច្ឆិកា ដល់វេលា ម៉ោង៦ថ្ងៃទី៦ វិច្ឆិកា វៀតណាមបានរកឃើញករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន៣នាក់បន្ថែមទៀត ដែលសុទ្ធតែត្រូវបានធ្វើចត្តាឡីស័ក ភ្លាមបន្ទាប់ពីចូលមកប្រទេស។ រហូតមកដល់ពេលនេះ វៀតណាមបានឆ្លង កាត់រយៈពេល៦៥ថ្ងៃហើយដែលមិនកត់ត្រាករណីឆ្លងវីរុសនៅក្នុងសហគមន៍នោះឡើយ។ គិតត្រឹមព្រឹកថ្ងៃទី៦ វិច្ឆិកា វៀតណាមមានអ្នកជម្ងឺ Covid-19 សរុបចំនួន១២១០នាក់ ក្នុងនោះមាន១០៦៩នាក់បានជាសះស្បើយ។ ចំនួន អ្នកស្លាប់ដោយសារ Covid-19 មាន៣៥នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ