វៀតណាមមានករណីស្លាប់ទី ៧៩ និង ៨០ ដោយសារជំងឺកូវីដ ១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែមិថុនាក្រសួងសុខាភិបាលបានឲ្យដឹងថា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ១៩ចំនួន ៩៤ នាក់ទៀតនៃ ដែលក្នុងនោះមាន ១ ករណីត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីបានឆ្លងដែន។ 

មុននោះនាយប់ថ្ងៃទី ២៩ ខែមិថុនា អនុគណៈកម្មាធិការព្យាបាលជំងឺ (គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ  - ១៩) បានប្រកាសថា វៀតណាមមានអ្នកស្លាប់ ២ នាក់ទៀត ដោយសារកូវីដ ១៩ ដែលជាលេខរៀង ៧៩ និង ៨០។

ដូច្នេះគិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៣០ ខែមិថុនានេះ ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១៦.៥០៧ ករណី ដែលក្នុងនោះ ៦.៧៦៤ នាក់បានជាសះស្បើយនិង ៨០ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ